ប្រសូតិនៅថៃ្ងចន្ទ
៨កើត ខែផល្គុណ ព.ស ២៤៥០, គ.ស ១៩០៧ នៅ
ភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ បិតាឈ្មោះ
ង៉ែត ខៀវ , មាតាឈ្មោះ កែវ ចិន ជាគ្រួសារកសិកម្ម, បសុកម្ម , នេសាទ និង
ពាណិជ្ជកម្ម ។ ព្រះភិក្ខសុគតនៅព.ស ២៥១៨, គ.ស ១៩៧៥ ក្នុងព្រះជន្មាយុ
៦៨ ព្រះវស្សា នៅវត្តលង្កា ក្រុងភ្នំពេញ ។
កាលអាយុ១២ឆ្នាំ ត្រូវបាននាំទៅសិក្សាអក្សរ និង លេខនៅវត្តសេដ្ឋី ឃុំ
បានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ លុះរៀនចេះល្មមប្រើការបានក៏ត្រឡប់
មកនៅជាមួយគ្រួសារវិញនៅអាយុ ១៥ឆ្នាំ ។ ដោយសារមុខរបររបស់គ្រួសារ
ធ្វើអោយយុវជនជុំ ក្លាយជាអ្នកជំនាញខាងជិះសេះប្រណាំង, ជាអ្នកជំនាញ
ខាងជំនួញជើងទឹក និង ចេះ ផលិតនូវនេសាទូបករណ៍ជាច្រើនប្រភេទផង ។
ព.ស ២៤៦៧, គ.ស ១៩២៤ បានបួសជាសាមណេរនៅអាយុ ១៧ឆ្នាំ
ក្នុងសំណាក់ព្រះចៅអធិការ ទន់ ផាន់ វត្តសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស
ខេត្តតាកែវ ។ ទីទៃពីការសិក្សា និង ប្រតិបត្តិនូវកាតព្វកិច្ចរបស់ខ្លួនទៅសាម
ណេរ ខៀវ ជុំ នៅបានធ្វើជាគ្រូបង្រៀនអក្សរ និងលេខនព្វន្តដល់កុលបុត្រខ្មែរ
ប្រមាណជា៨០នាក់ផង ។ នៅក្នុងវត្តសេដ្ឋីនេះ សាមណេរ ខៀវ ជុំ ជាប្រធាន
ធម្មសភានៃ ការសន្ទនាធម៌ និង ជាទីប្រឹក្សានៃគណៈបេសកកម្មធម្មទូតទៅវត្ត
អន្លង់តាសេក ជាភូមិកំណើតរបស់លោក ។

ព.ស ២៤៦៩, គ.ស ១៩២៦ នៅពេលមានអាយុ ១៩ឆ្នាំ សាមណេរ
ខៀវ ជុំ បាននិមន្តទៅបន្តការសិក្សានៅវត្តលង្កា នាទីក្រុងភ្នំពេញ ប៉ុន្តែពុំមាន
សាលាត្រឹមត្រូវទេ គឺត្រូវស្វែងរកគ្រូដោយខ្លួនឯង ហើយក៏និមន្តទៅសិក្សា
ដល់ផ្ទះគ្រូ ឬសិក្សានៅតាមកុដិ ។ជីវភាពប្រចាំថៃ្ងគឺត្រូវ ពឹងលើការបិណ្ឌបាត្រ
ហើយជួនកាលក៏មានអាហារគ្រប់គ្រាន់ ជួនកាលក៏មិនឆ្អែត ហើយទឹកអាច
ប្រើប្រាស់បានតែ ៥-១០លីត្រ ក្នុង ១ថៃ្ង ។ ពេលអាពាធ (មានជំងឺ) មិនមាន
ពេទ្យ ឬ ថ្នាំត្រឹមត្រូវសម្រាប់ព្យាបាល ចំណែកទីស្នាក់នៅ ក៏តូចអាចក្រាល
បានតែកន្ទេលតូចមួយប៉ុណ្ណោះ ។ ប៉ុន្តែឧបសគ្គទាំងនេះ មិនមែនជាឧបសគ្គ
ដល់ការស្រលាញ់ចំណេះវិជ្ជា នៃសាមណេរ អនាគតសមណៈបញ្ញវន្តយើង
ឡើយ ។

ថៃ្ង សុក្រ ១១កើត ខែផល្គុណព.ស២៤៧១
ត្រូវនឹងថៃទី ១៩ ខែកុម្ភៈ
គ.ស ១៩២៨ សាមណេរ ខៀវ ជុំ ត្រូវបានបំបួសជាភិក្ខុដោយមានព្រះធម្មលិ
ខិត ល្វី ឯម ជាព្រះឧប្បជ្ឈាយ៍ ហើយព្រះឧប្បជ្ឈាយ៍បានអោយនាម បញ្ញត្តិ
លោកថា ធម្មបាល ។ ភិក្ខុ ធម្មបាល ខៀវ ជុំ ចាប់ផ្តើមមានប្រាកដក្នុងលោក
ចាប់ពីពេលនោះ ដោយធម្មបាល មានន័ថា “អ្នករក្សាធម៌ ” ។

ភិក្ខុធម្មបាល បានសិក្សាធម្មវិន័យចប់ថ្នាក់ត្រី, ទោ និង ឯក និង ពុទ្ធិក
បឋមសិក្សា បូករួមទាំងវិជ្ជាប្រកបទូទៅនៃពុទ្ធសាសនាចប់សព្វគ្រប់ ប៉ុន្តែ
សម័យនោះពុំមានការប្រឡងទេ ។ ចូលសិក្សានៅពុទ្ធិកមធ្យមសិក្សាបាន៣ឆ្នាំ
ក៏បង្ខំចិត្តផ្អាក ដោយសារបញ្ហាសុខភាព ហេតុនេះភិក្ខុធម្មបាលពុំមានសញ្ញ
បត្រ ឬវិញ្ញបនបត្រឡើយ ។លុះពេលសុខភាពបានប្រសើរឡើងវិញក៏សម្រេច
ចិត្តទៅធ្វើជាគ្រូបង្រៀន ភាសាបាលីនៅ វត្តព្រែកជ្រៃ ខេត្តព្រៃវែង ៣ឆ្នាំ , វត្ត
គោកទ្រាខេត្តកំពង់ចាម ៣ឆ្នាំ , វត្តដីឥដ្ឋ ខេត្តកណ្តាល ៤ឆ្នាំ និង ត្រឡប់មក
បង្រៀនភាសាខ្មែរ និង ភាសាបរទេស នៅវត្តលង្កា ក្រុងភ្នំពេញវិញចំនួន១ឆ្នាំ
ទៀត (ព.ស ២៤៧៧- ២៤៨៨, គ.ស ១៩៣៤-១៩៤៥ ) ។
ចាប់ពី គ.ស ១៩៤២ ក្នុងពេលដែលមានភាពមិនប្រាកដប្រជានៃអំ
ណាចអាណាព្យាបាលបារាំង និងកងទ័ពជប៉ុននៅក្នុងប្រទេសកម្ពុជា ភិក្ខុ ធម្ម
បាល រួមជាមួយអ្នកស្នេហា និង ព្រួយបារម្ភពីវប្បធម៌ជាតិមួយចំនួនទៀតមាន
លោកគ្រូអាចារ្យ ហែម ចៀវ ជាដើមបានមូលគំនិតចាប់ផ្តើមនាំគ្នារៀបចំ
សសេរចងក្រងសៀវភៅជា ភាសាជាតិមានសៀវភៅវេយ្យាករណ៍ជាដើម ។
ពេលកងទ័ពសម្ពន្ធមិត្ត ចូលមកធ្វើការទំលាក់អំណាចជប៉ុន (គ.ស
១៩៤៥) នោះ ពួកគេក៏បានចាប់ជនជាតិខ្មែរជាច្រើនដែលក្នុងនោះមានទាំង
ពួកអ្នកដែល ធ្លាប់គិតគូរ អំពីវប្បធម៌ជាតិដែលជាក្រុមរបស់លោកផង ។ពេល
នោះ ភិក្ខុធម្មបាល បានសម្រេចចិត្តភៀសខ្លួនទៅនៅខេត្តបាត់ដំបង ហើយ
បន្តទៅលាក់ខ្លួននៅប្រទេសសៀម ។ គ្រាប់ស្លែងទោះយកទៅដាំនៅទីណាក៏
នៅមានជាតិល្វីង ចំណែកអំពៅទោះដាំនៅទីណាក៏នៅរក្សាជាតិផ្អែម ។ ភិក្ខុ
ភៀសខ្លួន ធម្មបាលទោះនៅក្រៅមាតុភូមិហើយក្តី ក៏គំនិតស្នេហាវប្បធម៌មិន
បាត់បង់ ដែរ ។ លោកនៅបន្តសរសេរសៀវភៅជាភាសាជាតិ និង ប្រមែប្រមូល
ចងក្រងឯកសារទាក់ទិននឹងអក្សរសាស្ត្រជាតិដែលមាននៅក្នុង ប្រទេសសៀម
ទាំងមូល ។ ក្រៅពីនេះទៅ ធម្មបាល តែងតែបានដាស់តឿនរំលឹកស្មារតីគ្រប់
និន្នាការ (អ្នកនយោបាយនានា និង ខ្មែរឥស្សរៈ ) អោយគិតគូរដល់វប្បធម៌ដ៏
ពិតប្រាកដរបស់ខ្លួន និង ព្រះរាជបល្ល័ង្កដ៏បរិសុទ្ធរបស់ជាតិ ។

គ.ស ១៩៤៩ ភិក្ខុធម្មបាល បានត្រឡប់ចូលមាតុប្រទេសវិញ ជាមួយ
ឯកសារអក្សរសាស្ត្រដែលលោកខំស្រាវជ្រាវ ប្រមែម្រូល និង សៀវភៅ ដែល
លោកសរសេរកាលរស់នៅប្រទេសសៀម ។
« វប្បធម៌របស់ជាតិក្នុងពេលនេះ ត្រូវពឹងលើព្រះគុណហើយ »! ឃ្លា
នេះ លោក អ៊ាស៊ីចូវ ជាកូនសិស្សរបស់ភិក្ខុធម្មបាលកំពុងសិក្សាពីលោកមិន
ទាន់ចប់ បានចេញទៅនៅប្រទេសសៀម ដើម្បីចូលរួមនយោបាយជាមួយ
ខ្មែរឥស្សរៈ ប្រើដើម្បីអង្វលោកអោយនិមន្តទៅគង់នៅប្រទេសសៀមដើម្បី
បានជាគ្រូខាងអក្សរ និង ភាសាខ្មែររបស់គាត់ ។ ភិក្ខុ ធម្មបាល ខៀវ ជុំ បាន
និមន្តទៅនៅប្រទេសសៀមម្តងទៀត ហើយនៅគ.ស ១៩៥២ ដោយស្នាក់នៅ
ជាមួយពួកអ្នកនយោបាយ ។ គ.ស ១៩៥៤ ភិក្ខុធម្មបាលបានវិលត្រឡប់មក
មាតុភូមិវិញ ហើយទទួលបានការចោទប្រកាន់ថា លោកជាសង្ឃធ្វើនយោ
បាយ ។ ក្រោយពីបានពិចារណារួចមក លោកក៏បានឆ្លងផុតការចោទនេះវិញ
ដោយសារមានការជួយសម្របសម្រួលពីសំណាក់ព្រះធម្មលិខិត ល្វី ឯមដែល
ជាព្រះឧប្បជ្ឈាយ៍របស់លោក ហើយលោកក៏បានគង់នៅក្នុងវត្តលង្កា នាទី
ក្រុងភ្នំពេញ ។
ក្នុងកម្រងជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោកនេះដែរ ភិក្ខុធម្មបាល បាន
សរសេរថា “ការនិពន្ឋ ធម្មបាលស្រលាញ់ជាងការណាៗទាំងអស់ យកចិត្តទុក
ដាក់ក្នុងការនេះណាស់ តែជីវិតមានឧបសគ្គច្រើនពេក មិនអាចធ្វើខ្លួនអោយ
ពេញលេញជាអ្នកនិពន្ឋខ្ពង់ខ្ពស់បានទេ” ។
សៀវភៅដែលជាសមិទ្ធិផលសំខាន់ៗរបស់ព្រះភិក្ខុ ធម្មបាល ខៀវ ជុំ៖
១- ល័ខវិជ្ជារាជការ
២- បញ្ហាជីវិត
៣- សំវេគធម៌
៤- ត្រៃលក្ខណ៍
៥- កម្ពុជវេយ្យាករណ
៦- បញ្ហាអនាគត
៧- បញ្ហានរក-សួគ៌
៨- សីលធម៌សាកល
២- បញ្ហាជីវិត
៣- សំវេគធម៌
៤- ត្រៃលក្ខណ៍
៥- កម្ពុជវេយ្យាករណ
៦- បញ្ហាអនាគត
៧- បញ្ហានរក-សួគ៌
៨- សីលធម៌សាកល
៩- ជីវិតគ្រប់លក្ខណ៍
១០- ពិភពលោកភាសិតឬ ភាសិតសកល
១១- ទានទស្សនៈ
១២- និព្វានទស្សនៈ
១៣- វេយ្យាករណ៍យើង
១៤- ត្រៃចរិយា
១៥- ជីវិតទស្សនៈ
១៦- វិញ្ញាណទស្សនៈ
១៧- គូមិត្តឥទ្ធិបាទ
១៨- ពុទ្ធវិទ្យារៀងបុណ្យ-បាប (ជីវិតសន្តិភាព – ជីវិតសាងខ្លួនឯង

និង ចិត្តវិទ្យាសង្គម –
ជីវិតឈ្នះលោក )
១៩- សកលចិន្តា
១៩- សកលចិន្តា
ឯកសារយោង ទស្សនាវដ្ដីកម្ពុជសុរិយា
អត្ថបទធ្វើថ្ងៃទី ២២ តុលា ២០១២
No comments:
Post a Comment