យោងឯកសារមហា គួច-គីឡេង, មហា អ៊ុង-មាន
ព្រះមុនីកោសល សូរ ហាយ កើតនៅថ្ងៃ ប្រហស្បតិ៍ ៨រោច ខែពិសាខ
ឆ្នាំរោងឆស័ក ព.ស. ២៤៤៨ គ.ស. ១៩០៤ ក្នុងភូមិតូចមួយ ឈ្មោះភូមិឫស្សីជួរ
ក្នុងសង្កាត់ក្រោលគោ ឋិតនៅក្នុងទិសខាងលិចវត្តបឹងរ៉ៃ
ចំនួនជាង ២ គ.ម ក្នុង
កាលណោះ ភូមិនោះមានផ្ទះចំនួនតែ៩ខ្នង។
មាតារបស់លោកឈ្មោះ ម៉ុង-ឧក
ជាស្ត្រីមានសីលតាំងពីក្មេង បិតាឈ្មោះ
សៅ សូរមានលំនៅដើមឈ្មោះភូមិកន្ទួត
ប្រោង សង្កាត់ស្វាយជ្រំ ស្រុកខេត្តស្វាយរៀង ។ មាតាបិតា នៃព្រះមុនីកោសល
មានរបរខាងកសិកម្មថ្នាក់មធ្យម។
ព្រះអង្គមានបងប្អូន ០៦ នាក់ស្រី៤ នាក់នោះ គឹ១-សូរ. នួន ២-សូរ-យួន
៣-សូរថោ ៤-សូរ-ឡូត។ ប្រុស២៖ ១, សូរ-ហុង ២, សូរ-ហាយ។ ទារក សូរ ហាយ
ជាកូនពៅរបស់មាតាបិតា ដែលបានទទួលការសង្គ្រោះថ្នាក់ថ្នមអំពីមាតាបិតា
ជាងបងៗទាំងអស់
។
កុមារសូរ-ហាយ មានអាយុ ១០
ឆ្នាំ ទើបមាតាបិតានាំយកទៅឲ្យសិក្សា
អក្សរសាស្ត្រជាតិ តាមប្រពៃណីឯវត្តបឹងរ៉ៃ
ក្នុងសំណាក់លោកគ្រូសូត្រនាម
ទេព-យិន លុះលោកគ្រូសូត្រ ទេព-យិន លាចាកសិក្ខាបទទៅជាគ្រហស្ថ ក៏មក
នៅរៀន ក្នុងសំណាក់លោកគ្រូនាម សុខ-ហែមទៀត
លុះដល់អាយុ១៣ ឆ្នាំ បាន
ទទួលការសិក្សាអក្សរសាស្ត្រចេះដឹងគួរសម អាចមើលបានសរសេរកើត ទើបត្រ
ឡប់មកនៅឯផ្ទះវិញ ដើម្បីជួយបំពេញកិច្ចការបន្តិចបន្តួចរបស់មាតាបិតាតាម
ទំនៀមនៃត្រកូលកសិករ ។
ដល់អាយុ១៧ ឆ្នាំ ក៏ត្រឡប់ទៅសិក្សាធម៌វិន័យឯវត្តបឹងរ៉ៃវិញ ដើម្បីនឹង
បួសជាសាមណេរ ដោយនិមន្តលោកគ្រូចៅអធិការនាម កែវ-ទិត ជាព្រះឧបជ្ឈា-
យ៍ បួសក្នុងថ្ងៃ ៨ កើត ខែពិសាខ ព.ស. ២៤៦៦ គ.ស. ១៩២២ លុះបានទទួល
ផ្នួសជាសមាណេរភាពនៅក្នុងវត្តនោះ តែ ១
វស្សា ក៏សូមលាព្រះឧបជ្ឈាយ៍
ចេញអំពីវត្តបឹងរ៉ៃ មកនៅរៀនទន្ទេញមេសូត្រ
តាមសម័យនោះ ឯវត្តសិរីសាគរ
កំពង់ត្របែកបានចំនួន២ខែ រួចចេញអំពីវត្តសិរីសាគរ មកនៅរៀនវត្តព្រែកចាម
ក្នុងស្រុកពាមរកខេត្តព្រៃវែង ក្នុងសំណាក់លោកគ្រូអាចារ្យនាម មុត ។ បានរៀន
ប្រែមូលកច្ចាយនូសន្ធិនឹងមូលនាម ចំនួន
៤ខែ ក៏ចេញអំពីទីនោះមករៀនឯវត្ត
ឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងឆ្នាំ ១៩២២ នៅក្នុងក្រុមលោកគ្រូព្រះមហា សោម-
ឈុន អតីតចៅអធិការវត្តនិរោធរង្សី ។
កាលសិក្សានៅវត្តឧណ្ណាលោមក្នុងសម័យនោះ រៀនប្រែប្រមូលកច្ចាយ-
នៈ ក្នុងសំណាក់លោកគ្រូព្រះមហា សោម-ឈុន និងលោកគ្រូអាចារ្យ ម៉ៅ-នុត
នៅរៀនអស់ពីរឆ្នាំ ទើបចប់មូលកច្ចាយនៈ
។ បន្ទាប់មកមានជម្ងឺគ្រុនចាញ់ជា
ទម្ងន់ ត្រឡប់ទៅឯវត្តកំណើតដើមវិញ
ដើម្បីព្យាបាលរោគគ្រុនរវាងជាង ១ខែ
ទើបជាសះស្បើយ រួចក៏ទៅនៅរៀន
ឯវត្តស្វាយព្រហូត ក្នុងសង្កាត់គោគព្រីង
ស្រុក-ខេត្ត ស្វាយរៀង ក្នុងសំណាក់លោកគ្រូអាចារ្យនាម ទៀង បាន១វស្សាគត់
ក៏វិលត្រឡប់មកវត្តឧណ្ណាលោម ក្រុងភ្នំពេញវិញ
នៅក្នុងកុដិក្នុងក្រុមដដែលដូច
មុន បានសូមរៀនប្រែគម្ពីរធម្មបទដ្ឋកថាបព្វភាគ ក្នុងសំណាក់លោកគ្រូព្រះម
ហា សោម-ឈុន និងលោកគ្រូអាចារ្យ ម៉ៅ -នុត ដរាបដល់អាយុ ២១ ឆ្នាំទើបត្រ
ឡប់ទៅបំពេញឧបសម្បទា ជាភិក្ខុ ឯវត្តបឹងរ៉ៃ
ជាវត្តដើមកំណើតរបស់ខ្លួនវិញ ។
សាមណេរសូរ-ហាយ
ជាបព្វជិតមានចិត្តស្វះស្វែងហ៊ានមកនៅដល់ក្រុងភ្នំពេញ
ព្រោះសម័យនោះ ពុំមានសាមណេរណាមួយ នៃខេត្តស្វាយរៀងមកនៅវត្ត
ឧណ្ណាលោម ក្រុងភ្នំពេញទេ ។ ជីវិតក្នុងការព្យាយាមនៃសាមណេរ
សូរ-ហាយ
ឃើញថាវិលវល់អណ្ដឹកអណ្ដកកំសត់ណាស់ដែរ ទំរាំនឹងបានស្រួល ត្រូវត្រាច់
រង្គាត់ លាចុះ សាឡើង អស់ច្រើនត្រឡប់ ។
មុនឧបសម្បទា សាមណេរ សូរ-ហាយ មានជម្ងឺឫសដូងបាតនៅពេល
នោះ បានលាព្រះឧបជ្ឈាយ៍ចាកសិក្ខាបទទៅជាគ្រហស្ថ ដើម្បីព្យាបាលរោគឫស
ដូងបាត ក្នុងសំណាក់កន្ទួត ក្នុងសង្កាត់ស្វាយយារ ចំនួន១ខែ លុះជាសះស្បើយ
ចាករោគនោះហើយ ទើបមកសូមឧបសម្បទាឯវត្តបឹងរ៉ៃ ក្នុងថ្ងៃ៨កើត ខែជេស្ឋ
ឆ្នាំផ្លូវសប្ដស័កព.ស. ២៤៦៩ គ.ស. ១៩២៥ មានលោកគ្រូចៅអធិការ កែវ-ទិត
ជាព្រះឧបជ្ឆាយ៍ លោកគ្រូសូត្រ សុខ-ហែម និងលោកគ្រូសូត្រ ងួន-ស៊ិន ជាព្រះ
ឧបសម្បទាចារ្យ លុះបានទទួលឧបសម្បទាជាភិក្ខុហើយ ក៏ត្រឡប់វិលមករៀនឯ
វត្តឧណ្ណាលោមវិញ នៅក្នុងកុដិក្នុងក្រុមដដែល។
ភិក្ខុ សូរ-ហាយ បានសិក្សាព្រះបរិយត្តិធម៌ជាប់មាំមួនដោយមានសុខ
ភាពបរិបូណ៌ តាំងអំពីកាលដែលបានទទួលឧបសម្បទាជាភិក្ខុមក លុះដល់គ.ស
១៩២៧ បានទៅរៀនឯវត្តជយនាទីចុងកោះសំរោង ខេត្តកំពង់ចាម អស់ ១ វស្សា
ក្នុងសំណាក់លោកគ្រូអាចារ្យនាម ប៉ែន-សុខ សព្វថ្ងៃលោកមានសមណសត្តិ ជា
ព្រះបិដកសោភ័ណ "រាជាគណៈពិសេស" ។
ការសិក្សាព្រះបរិយត្តិធម៌ក្នុងសម័យនោះ នៅជារបៀបទម្រង់ចាស់នៅ
ឡើយ ពុទ្ធិកវិទ្យាល័យក្នុងជំនាន់នោះហៅថា សាលាបាលីជាន់ខ្ពស់មាន ព្រះ
តេជព្រះគុណ ព្រះមហាវិមលធម្មព្រះនាម
ថោង ជា ចាងហ្វាងមានលោកគ្រូ
បង្រៀនប្រចាំថ្នាក់ច្រើនរូប មានសម្ដេចព្រះសង្ឃរាជជាដើម
កាលនៅជាព្រះគ្រូ
សង្ឃសត្ថា ។ ការសិក្សានៅសម័យនោះ
មានកម្មវិធីសិក្សាមិនច្រើនល្អិតហ្មត់ចត់
ដូចសម័យសព្វថ្ងៃនេះទេ ។ កាលបើបេក្ខសមណៈប្រឡងប្រជែងចូលជាប់
ត្រូវ
រៀនតាមកំណត់ច្បាប់សាលា ក្នុងសម័យនោះអស់ប្រាំឆ្នាំទើបប្រឡងចេញ
។
ភិក្ខុ សូរ-ហាយ ជាបេក្ខសមណមួយរូប
បានចូលប្រឡងប្រជែងក្នុងឆ្នាំ ១៩២៩
បានជាប់ជាសិស្សសុទ្ធ ពីព្រោះកាលនោះ
រាជការកំណត់សិស្សប្រឡងជាប់តែ
ចំនួន២៥ រូបប៉ុណ្ណោះ ហើយបន្ថែមសិស្សស្ដាប់៥រូបទៀត ។
ការសិក្សាព្រះបរិយត្តិធម៌នៃភិក្ខុ សូរ-ហាយ មានជោគជ័យល្អគួរសមដែរ
គឺថាចេះតែមានសុភាពបរិបូណ៌ ពុំដែលមានជម្ងឺដំកាត់អ្វីឡើយ រហូតដល់
ឆ្នាំ១៩៣៣ ទើបប្រឡងចេញ ។ តាមលេខរៀងនៃលោកអ្នកប្រឡងជាប់បានពិន្ទុ
គ្រប់វិញ្ញាសានៃការប្រឡងនោះ ភិក្ខុ សូរ-ហាយ បានជាប់លេខ៣ ។
លុះភិក្ខុ សូរ-ហាយ បានប្រឡងចេញជាប់ហើយ សម្ដេចព្រះសង្ឃរាជ
កាលព្រះអង្គនៅជាព្រះសាសនសោភ័ណ
បានចាត់ឲ្យទៅធ្វើអាចារ្យបង្រៀន
សាលាបាលីរង ឯវត្តបរិវាសសង្កាត់សំរោង
ស្រុកបន្ទាយមាសខេត្តកំពតអស់៥ខែ
គឺតាំងពីខែ ជេស្ឋ រហូតដល់រនោចខែអស្សុជ ក៏ត្រឡប់មកវត្តឧណ្ណាលោម ក្នុង
ភ្នំពេញវិញ ដោយពុទ្ធសាសនបណ្ឌិត្យ តម្រូវនិមន្តមកធ្វើជាក្រុមជំនុំព្រះត្រៃបិ
ដក ក្នុងខែតុលា ១៩៣៣
ពីព្រោះបានប្រឡងជាប់ជាក្រុមជំនុំព្រះត្រៃបិដកនោះ
តាំងពីខែកញ្ញា ប៉ុន្តែពេលនោះនៅក្នុងវស្សានៅឡើយ
លុះវារណាចេញវស្សា
ហើយ ទើបមកភ្នំពេញ ចូលធ្វើការក្នុងក្រុមជំនុំព្រះត្រៃបិដក តាំងពីកាលនោះ
ដរាបមក ។
ភិក្ខុមហា សូរ-ហាយ បានទទួលនាទីជាព្រះបាឡាត់ពុទ្ធញ្ញាណជាបា
ឡាត់ នៃព្រះពុទ្ធវង្ស សោម ឈុន ក្នុង ព.ស. ២៤៨១ គ.ស ១៩៣៧ ។
- បានទទួលនាទីជាព្រះគ្រូសុវឌ្ឍញ្ញាណ ក្នុងគ.ស. ១៩៤២ ។
- បានទទួលនាទីជាព្រះទេពសត្ថា
រាជាគណៈថ្នាក់ទី៤ ដោយព្រះរាជ
ក្រិត្យលេខ ៩៣ ប.រ. ចុះថ្ងៃទី២៦ ឧសភា ឆ្នាំ ១៩៤៨ ។
- បានទទួលនាទីជាព្រះឧបាលិវង្ស រាជាគណៈថ្នាក់ទី៣ដោយព្រះ
រាជក្រិត្យលេខ៥
ប.រ. ចុះថ្ងៃ២១ ខែមករា ឆ្នាំ១៩៥៤ ។
- បានទទួលនាទីជាព្រះមុនីកិសលរាជាគណៈថ្នាក់ទី២ ដោយព្រះ
រាជក្រិត្យលេខ២៣ រ.វ ចុះថ្ងៃទី៤ ខែ កញ្ញាឆ្នាំ១៩៦០ ។
- បានចូលចាសមាជិកនៃគណៈកម្មការវប្បធម៌ផ្នេក ក ដោយព្រះរាជ
ក្រមលេខ ៣៩៣ ន.ស ចុះថ្ងៃ ទី២១
វិច្ឆិកា ឆ្នាំ១៩៤៧ ។
- បានចូលជាសមាជិកថេរសភាដោយព្រះរាជក្រិត្យលេខ១១៧ប.រ ចុះ
ថ្ងៃទី៩កញ្ញា ឆ្នាំ១៩៤៨ ។
- បានទទួលនាទីជាអធិបតីរង នៃក្រុមជំនុំព្រះត្រៃបិដក ដោយព្រះសង្ឃ
ដីកានៃសម្ដេចព្រះពោធិវង្ស
លេខ ១៨៥ ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ
១៩៥៩ ។
- បានទទួលនាទីជាចៅអធិការ វត្តនិរោធរង្សី ដោយសញ្ញាប័ត្រ លេខ៣
ចុះថ្ងៃទី២៤
ខែមិថុនា ឆ្នាំ១៩៦១ ។
ព្រះមុនីកោសល សូរ-ហាយ
បានធ្វើមេប្រយោគនៃការប្រឡងសមណ
សិស្ស យកវិញ្ញាបនប័ត្រពុទ្ធិកបឋមសិក្សា
សមណសិស្ស ប្រឡងចូលពុទ្ធិកវិទ្យា
ល័យ ព្រមទាំងសមណសិស្ស
ប្រឡងយកសញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សារៀង
រាល់ឆ្នាំ តាំងពី ព.ស. ២៤៧៨ គ.ស. ១៩៣៤ ដរាបមកដល់សព្វថ្ងៃនេះ ។
- បានធ្វើជាអាចារ្យបង្រៀនសាលាបាលីរង វត្តបរិរាសស្រុកបន្ទាយមាស
ខេត្តកំពត
ពីឆ្នាំ១៩៣៣ ។
- បានប្រឡងជាប់ជាទីក្រុមជំនុំព្រៃត្រៃបិដកពីឆ្នាំ ១៩៣៣ ។
- បានធ្វើជាប្រធានគណៈកម្មការសង្ឃ វត្តឧណ្ណាលោម ជាដំបូងក្រោម
ព្រះអធិបតីភាពនៃសម្ដេចព្រះសង្ឃរាជ
។
- បានធ្វើជាអាចារ្យបង្រៀនសមណសិស្សវត្តឧណ្ណាលោម ដែលបម្រុង
ប្រឡងប្រជែងមួយរៀនក្នុងពុទ្ធិកវិទ្យាល័យ
។
- បានធ្វើជាសមាជិកគណៈកម្មការរៀបរៀងធម៌វិន័យ ក្រោមព្រះរាជា
ធិបតីភាពនៃសម្ដេចព្រះសង្ឃរាជ ។
- បានធ្វើជាសមាជិកគណៈប្រតិភូជាមួយនឹងសម្ដេចព្រះសង្ឃរាជទៅ
ក្រុងរង្គួនប្រទេសភូមា ដើម្បីធ្វើឆដ្ឋសង្គាយនាពុទ្ធសាសនាពីឆ្នាំ
១៩៥៣
។
- បានធ្វើជាប្រធានគណៈកម្មការពិនិត្យអត្ថបទធម៌ បោះពុម្ពចែកជា
ធម្មទានក្នុងឱកាសបុណ្យឆ្លងជន្មាយុពុទ្ធសាសនា
២៥០០ វស្សា ។
- បានចូលជាជនតសមាជិក នៃពុទ្ធិកសមាគមមជ្ឈមណ្ដលកម្ពុជរដ្ឋតាំង
ពីការបង្កើតជាដំបូងដរាបមក
។
- បានធ្វើជាសមាជិកតែងអត្ថបទបោះពុម្ពដាក់ក្នុងទស្សនាវដ្ដី
កម្ពុជសុរិយានឹងពន្លឺពុទ្ធចក្រ ។
- បានធ្វើសន្និសីទអំពីសីលធម៌អប់រំយុវជន វត្តឧណ្ណាលោមក្រោមព្រះ
អធិបតីភាពនៃសម្ដេចព្រះសង្ឃរាជ
។
- បានចូលជាសមាជិកនៃសមាគមគិលានុបដ្ឋានព្រះ
មហាក្សត្រិយានី"ពេទ្យព្រះសង្ឃ" ។
- បានធ្វើកឋិនទាន ដង្ហែទៅវត្តឈើទាល ស្រុកស្វាយរៀងពីរដង ។
- បានធ្វើកឋិនទានជាមួយពុទ្ធបរិស័ទ ដង្ហែទៅវត្តសិរីសាគរ កំពត
ត្របែកម្ដង ។
- បានចូលជាសមាជិកសមាគមមិត្តពុទ្ធិកវិទ្យាល័យ តាំងពីដំបូង ។
- បានចូលជាសមាជិកនៃសមាគម មតកសង្រ្គោះក្នុងក្រុមពុទ្ធបរិស័ទ
សាលាសន្សំសុខ សង្កាត់លេខ៥ ក្រុងភ្នំពេញ ។
ឈ្មោះសៀវភៅធម៌ដែលព្រះមុនីកោសលបានរៀបរៀង
១- វិសុទ្ធិកថា
២- បទពិចារណាពុទ្ធាភិសេក
៣- បទពិចារណាធម៌វិន័យ
៤- អធិប្បាយប្រជុំកងធម៌ ភាគ១ ភាគ២ ថ្នាក់ទោ
៥- អធិប្បាយចតុប្បារិសុទ្ធិសីល
៦- ពុទ្ធបារមិកថា
៧- គិហិសមណសុខកថា
៨- ទ្វាទសកម្មកថា
៩- កាលិកវិនយកថា
១០- សីលធម៌របស់មនុស្ស
១១- សាមគ្គីកថា
១២- សិប្បកថា
១៣- អរិយសច្ចកថាសង្ខេប
១៤- ពុទ្ធោវាទកថា
១៥- ជីវិតធម្មកថា
១៦- កតញ្ញុកតវេទីកថា
១៧- ព្រហ្មវិហារធម្មកថា
១៨- សាសនាប្រៀបធៀប ។
អត្ថបទធម៌រាយរងខ្លីៗ ដែលបោះពុម្ពក្នុងទស្សនាវដ្ដីកម្ពុជសុរិយានឹង
ពន្លឺពុទ្ធចក្រ ក៏មានច្រើន ស្ទើរតែគ្រប់សៀវភៅ ។
ឥស្សរិយយសនៃព្រះមុនីកោសល
១-មេដាយ
អស្សរឹទ្ធិមុនីសោភ័ណ្ឌ ដោយគុណបំណាច់នៃការប្រែព្រះត្រៃ
បិដក
បោះពុម្ពព្រះត្រៃបិដក ។
២-មេដាយព្រះរាជាណាចក្រជាទីសេនា
(Officier de L'order royale de
comboge) ដោយគុណបំណាច់នៃការសាងគិលានដ្ឋាននឹងអនុវិទ្យាល័យ ។
៣-មេដាយស្ថាបនាជាតិ៣
ទៀត ដោយចេញតម្លៃមួយ៣៥០ រៀល ។
ធ្វើអត្ថបទរួចថ្ងៃទី ១៩ តុលា ២០១២
No comments:
Post a Comment