សម្ដេចព្រះសង្ឃរាជ ទេព វង្ស
សម្ដេចព្រះសង្ឃរាជ ទេព
វង្ស ប្រសូតិ ព.ស.២៤៧៦ គ.ស.១៩៣២
នៅភូមិ ត្រពាំងឈូក ស្ថិតក្នុងឃុំជ្រាវ
ស្រុកសៀមរាប ខេត្តសៀមរាប បិតា
នាម ទេព
ឈិត និងមាតានាម ប៉ិច អាត់ ។
ការសិក្សា
ព្រះជន្មបាន១០ឆ្នាំ
នៅឆ្នាំម្សាញ់ ត្រីស័ក ព.ស.២៤៨៥ គ.ស១៩៤១
ត្រូវបានមាតាបិតា បញ្ជូនឲ្យទៅសិក្សាអក្សរសាស្ត្រ
និងគណិតសាស្ត្រនៅ
វត្តរាជបូព៌ ក្រោមការគ្រប់គ្រងរបស់ព្រះគ្រូសមុហ៍ ហ៊ីង
ម៉ៅ ចៅអធិការវត្ត
រាជបូព៌។
ព្រះជន្មាយុ១៦វស្សា
ក្នុងឆ្នាំកុរ នព្វស័ក ព.ស.២៤៩១ គ.ស១៩៤៧
សម្ដេចបានបួសជាសាមណេរក្នុងសំណាក់ព្រះឧបជ្ឈាយ៍
ព្រះសមុហ៍គណ
ហ៊ីង ម៉ៅ និងជាព្រះចៅអធិការវត្តរាជបូព៌ ខេត្តសៀមរាប ។ ការបួសជាសា
មណេរនេះបានត្រឹមតែ ៩ខែទេ
សូមលាចាកសិក្ខាបទ មករកស៊ីចិញ្ចឹមព្រះ
មាតាវិញ។
នៅឆ្នាំរោង
ចត្វាស័ក ព.ស.២៤៩៦ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ
១៩៥២
នៅពេលដែលមានព្រះជន្ម២១វស្សា សម្ដេចបានបំពេញឧបសម្ប
ទាជាភិក្ខុក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះ សមុហ៍គណ ហ៊ីង ម៉ៅ
នាម្បញ្ញត្តិ
ពុទ្ធសរ ក្នុងព័ទ្ធសីមាវត្តរាជបូព៌ ដោយមានព្រះគ្រូសូត្រស្ដាំ តន់ លុយ
ពុទ្ធ
ត្ថេរ ជាកម្មវាចា និងលោកគ្រូសូត្រឆ្វេង
ថាត់ បិត ឥន្ទជាតិ ជាអនុសុវណ្ណា
ចារ្យ
និងឧបសម្បទាកម្មជាតិភិក្ខុភាវៈ ខេត្តសៀមរាប។
ព្រះជន្មបាន២៥វស្សា
នៅឆ្នាំវក ព.ស.២៥០០ គ.ស.១៩៥៦ ព្រះគ្រូ
សមុហ៍គណ ហ៊ីង ម៉ៅ បានតែងតាំងភិក្ខុ
ទេព វង្ស ឲ្យធ្វើជាគ្រូសូត្រជំនួយ
ការ។
ចាប់ពីឆ្នាំ
១៩៧៥ ដល់ ១៩៧៩ នៅក្នុងសម័យខ្មែរក្រហម សម្ដេច
ត្រូវបានគេបង្ខំឲ្យសឹក និងត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរដូចប្រជា
ជនស្លូតត្រង់ខ្មែរដទៃទៀតដែរ។
ព្រះជន្មាយុបាន៤៨វស្សា
នៅពេលប្រជាជនខ្មែរ បានរួចផុតពីរបប
ខ្មែរក្រហម
ព្រះអង្គបាននិមន្តបួសឡើងវិញ នៅថ្ងៃ១៣រោច ខែភទ្របទ ឆ្នាំ
មមែ ឯកស័ក
ព.ស.២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា
ឆ្នាំ១៩៧៩ សម្ដេច
បានបំពេញឧបសម្បទាឡើងវិញជាលើកទីពីរ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍
ព្រះនាម ឋិត សីលោ ក្នុងពុទ្ធសីមា វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ ពេល
បួសរួច ព្រះឧបជ្ឈាយ៍បាន ប្រកាសនៅក្នុងជំនុំសង្ឃថា ភិក្ខុ ទេព វង្ស ឲ្យ
ឡើងឋានុក្រម
មានឋានន្តរស័ក្ដិជាព្រះគ្រូវិន័យធរ។
១ ព្រះអង្គទ្រង់បានសិក្សាអក្សរសាស្ត្រ និងគណិតវិទ្យា។
២ ព្រះអង្គបានបញ្ចប់ការសិក្សាធម្មវិន័យទាំងបីកម្រិត
គឺថ្នាក់
ត្រីទោឯក។
៣ ព្រះអង្គចេះសូធ្យវិន័យបាដិមោក្ខយ៉ាងស្ទាត់ជំនាញ។
៤ ព្រះអង្គមានជំនាញខាងបង្ហាត់វិបស្សនាធុរៈ និងសមថកម្ម
ដ្ឋាន។
សមណស័ក្តិ
នៅឆ្នាំ ១៩៥៧ ព្រះអង្គត្រូវបានតែងតាំងជាគ្រូសូត្រឆ្វេងនៅវត្តរាជ
បូព៌ ខេត្តសៀមរាប។
នៅឆ្នាំ ១៩៧៩ បន្ទាប់ពីព្រះអង្គឧបសម្បទាជាថ្មី
សម្ដេចត្រូវបាន
តែងតាំងជាព្រះប្រធានសង្ឃកម្ពុជា
ធ្វើជាព្រះឧបជ្ឈាយ៍
និងជាព្រះវិន័យ
ធរក្នុងរដ្ឋកម្ពុជា។
នៅពេលទ្រង់មានព្រះជន្មបាន៦០វស្សានៅថ្ងៃសុក្រ
២កើត ខែកក្ដិក
ឆ្នាំមមែ ត្រីស័ក ព.ស.២៥៣៥ ត្រូវនឹងថ្ងៃទី០៨
ខែវិច្ឆិកា ឆ្នាំ ១៩៩១សម្ដេច
ត្រូវបានថ្វាយងារជា ព្រះមហាសុមេធាធិបតី និងជាសង្ឃនាយក ដោយ
សម្ដេច ជា ស៊ីម
ប្រធានក្រុមប្រឹក្សារដ្ឋកម្ពុជា។
នៅក្នុងព្រះជន្មាយុ៦០វស្សានេះដដែល
នៅថ្ងៃសុក្រ ៩កើត ខែកត្ដិក
ឆ្នាំមមែ ត្រីស័ក ព.ស.២៥៣៥ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៩១ ព្រះ
មហាសុមេធាធិបតី ទេព វង្ស ត្រូវបានតែងតាំងជាសម្ដេចព្រះសង្ឃរាជ
គណៈ មហានិកាយនៃកម្ពុជា ដោយព្រះរាជក្រឹត្យព្រះករុណា ព្រះបាទ
សម្ដេចព្រះ នរោត្ដម សីហនុ
ជាព្រះប្រមុខរដ្ឋ និងជាព្រះប្រធានក្រុមប្រឹក្សា
ជាតិជាន់ខ្ពស់។
នៅថ្ងៃទី២៩
ខែមេសា ឆ្នាំ២០០៦ សម្ដេចត្រូវបានតែងតាំងជាសម្ដេច
ព្រះអគ្គមហាសង្ឃរាជាធិបតី
សម្ដេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រ
កម្ពុជា
ដោយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ
នរោត្ដម សីហមុនី
និងបានទទួលព្រះរាជានុញ្ញាតពីសំណាក់ព្រះករុណាព្រះបាទ សម្ដេចព្រះ
នរោត្ដម សីហមុនី ឲ្យប្រើរាជស័ព្ទ និងផ្លិតយសពិសេស។
No comments:
Post a Comment