Thursday, November 22, 2012

អាចារ្យ ហែម ចៀវ





អាចារ្យ ហែម ចៀវ កើតនៅឆ្នាំ​ ១៨៩៨ ស្លាប់  ១៩៤៣ នៅ

កោះត្រលាច។ ប្រសូតនៅថ្ងៃអង្គារឆ្នាំ ច ពុទ្ធសករាជ ២៤៤០  គស

១៨៩៨  នៅភូមិអូគូទេញ​  (កោណ្ឌ័ញ)​ ដំបូកមានលក្ខណ៍​    ឧត្តុង្គ

កំពង់ស្ពឺ ខាងជើងស្ថានីយរថភ្លើង បាវឹង។ 

 

ឪពុកឈ្មោះ ហែម ជាមេស្រុក។ ម្ដាយឈ្មោះ ទីវ ជាកសិករ។  មាន

បងប្អូន ​៥​ នាក់គឺ​ ហែម រី, ហែម ចៀវ, ហែម​ ហួត, ហែម សុច (ស្រី)

និង ហែម សាយ ជាប្អូនពៅ។ ក្នុងកុមារភាព លោកឆ្លងកាត់ការលំ 

បាកគ្រប់បែបយ៉ាងដោយលោកស្ថិតនៅក្នុងត្រកូលកសិករ ។   លុះ

អាយុ ១៤ ឆ្នាំ ឪពុកនាំទៅប្រគេនព្រះសង្ឃសត្ថា ជួន ណាត នៅវត្ត

ឧណ្ណា​ឡោម។ មេស្រុក ហែម នឹងព្រះគ្រូ ជួន ណាត ជាមិត្តភក័្កជិត

ស្និទ្ធនឹងគ្នា។ កុមារនេះមាន​សីលធម៌ល្អជាងកុមារដ៏ទៃ​  គឺព្យាយាម​

រៀន​សូត្រ អក្សរសាស្រ្តជាតិក្នុងសំណាក់ព្រះគ្រូ  ជួន ណាត ។ លុះ

អាយុ ១៦​ ឆ្នាំ បានបួសជាសាមនេនៅវត្តឧណ្ណឡោម។ អាយុ ២០ឆ្នាំ

បានបំពេញជាភិក្ខុនៅវត្តលង្កាដែលមានព្រះមហានិមលធម្ម ថោង

ជាឧប្ឈាយ៍   (ចាងហ្វាងសាលាបាលីជាន់ខ្ពស់)  មានព្រះគ្រូបវរវិជ្ជា

ល្វី ឯម  និងព្រះគ្រូសង្ឃសត្ថា ជួន ណាត ជាគ្រូសូត្រ។ ឆ្នាំ ១៩២១

បានប្រលងជាប់សញ្ញាប័ត្របាលីជាន់ខ្ពស់បានលេខ ០៦ ។  នៅ​ឆ្នាំ

១៩២៧ ​​  លោកបានបង្រៀនអក្សរសាស្ត្រនៅវត្ត   ក្រាំងដូង  ស្រុក

បន្ទាយមាស និងវត្តកណ្តោល ស្រុកកំពង់ត្រាច ​​ ខេត្តកំពត។

 

នៅឆ្នាំ ១៩៣២ លោកត្រលប់មកភ្នំពេញវិញ ហើយប្រលង

ជាប់ជាសាស្រ្តាចារ្យសាលាបាលី   លោកត្រូវបារាំងចាប់ផ្សឹកនៅថ្ងៃ

១៧​ កក្កដា ១៩៤២ ពីបទបះបោរប្រឆាំង​និងបារាំង៕

 

ធ្វើអត្ថបទថ្ងៃទី ២២ វិច្ឆិកា ២០១២

No comments:

Post a Comment