(ដកស្រង់ចេញពីសៀវភៅ
អក្សរសិល្ប៍ខ្មែរសតវត្សទី ២០)
កើតនៅឆ្នាំ ១៨៦៥ ឃុំកំបូល ស្រុកភ្នំពេញ សព្វថ្ងៃហៅថាស្រុក
អង្គស្នួល ក្នុងខេត្តកណ្តាល មាននាមដើម អ៊ុក អ៊ូ មាតាបិតារបស់លោក
ហៅថា ង៉ុយៗ ជាប់នាមនេះរហូតមក។ លោកបានទទួលអនិច្ចកម្មនៅ
ក្នុងឆ្នាំ ១៩៣៩ ក្នុងជន្មាយុ ៧១ឆ្នាំ។
បិតាលោកនាម អ៊ុក ធ្វើមេឃុំ នៅឃុំកំបូល មានគោរម្យងារថា ចៅ
ពញាធម្មធារា ឯមាតាលោកជាកូនរបស់ពញា ម៉ុក មេឃុំស្ពានថ្ម ស្រុក
ខេត្តជាមួយគ្នា ដែលមាតាបិតាត្រូវបងប្អូនជីទួតមួយគ្នា។ កាលពីកុមារ
ក្រមង៉ុយ បានទៅសំណាក់រៀនជាមួយចៅអធិការវត្តអង្គ បឹងចក ក្នុង
ស្រុកកំណើតរបស់លោកផ្ទាល់ ។ គាត់ជាក្មេងឧស្សាហ៍រៀនសូត្រ បាន
បួសជាសាមណេរ ចេះធម៌អារ្យ ជ្រៅជ្រះ ហើយកាលពេញវ័យ ២១ ឆ្នាំ
ក៏បំពេញឧបសម្បទាជាភិក្ខុ ដែលបានស្វះស្វែង រៀនប្រែព្រះត្រ័យបិដក
ដំបូង ក្នុងសំណាក់លោកគ្រូអាចារ្យ ទិត្យ គង់នៅវត្ត បឹងចក ភូមិបែកស្គរ
ឃុំបែកចាន ស្រុកភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពីប្រែព្រះត្រ័យបិដក
ភិក្ខុ ង៉ុយ ស្វែងរៀនវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់គ្រូអាចារ្យជាច្រើន
កន្លែងទៀត។
ក្រោយពីបានចាកសិក្ខាបទមកជាគ្រហស្ត លោកបានរៀបអាពាហ៍
ពិពាហ៍ នៅឃុំបែកចាន ស្រុកភ្នំពេញ ហើយប្រកបរបរជាអ្នកស្រែជាធម្ម
តាក្នុងស្រុកនោះ។ លោកមានកូន ៦នាក់ ដែលមានអាចារ្យ ចុង ជាកវីមាន
ឈ្មោះល្បីខាងសំនួនវោហារ បានទទួលអនិកម្មក្នុងគុកនយោបាយនៅឆ្នាំ
១៩៥៥ ពេលបោះឆ្នោតគណៈបក្សប្រជាធិតេយ្យ ប្រកួតប្រជែង និងបក្ស
សង្គមរាស្ត្រនិយម។
ក្នុងការរស់នៅជាកសិករ តាង៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោ
ហារ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀងឡើង និងដេញសាដៀវយ៉ាង
ពិរោះ ព្រមទាំងចំណេះខាងធម៌អារ្យយ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឧ្យកសិករឯ
ទៀតរាប់អានស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយអ្នកស្រុក
ហៅលោកថាភិរម្យ ង៉ុយ។ បន្ទាប់មករដ្ឋអំណាច បានតាំងលោកជា (ក្រម )
គឺជាភារៈជន ដែលធ្វើទំនាក់ទំនងទាក់ទងរវាងរដ្ឋបាលនិងប្រជាជនក្នុងឃុំ។
ពេលរដូវរំហើយ ក្រោយពីកិច្ចការច្រូតកាត់ ក្រមង៉ុយ តែងតែទេស
នាប្រៀនប្រដៅ ច្រៀងកំណាព្យបន្ទរដោយសំនៀងសាដៀវដ៏ក្រលួច ស្រ
ណោះអាណិតខ្មែរគ្នាឯង ពីភាពខ្សត់ខ្សោយ ក្រីក្រ ល្ងង់ខ្លៅ ឈ្លោះគ្នាឯង
បែកបាក់សាមគ្គី។ ល ។ ផ្ទុយនឹងទម្ងន់ពន្ឋដារនៃរដ្ឋអំណាចបារាំង ភាព
រហ័សរហួនឆ្លាតការកេងបន្លំនៃជនបរទេស មានចិន យួន ជាដើម។ ភាព
ល្បីល្បាញពីកវីសិល្បករនេះលេចឮដល់ទីក្រុង ហើយសម្តេចចក្រីបានហៅ
ឧ្យទៅច្រៀងថ្វាយព្រះករុណាព្រះ ស៊ីសុវត្តិ ពេញព្រះទ័យបានប្រទានរង្វាន់
ជាប្រាក់កាស និងគោរម្យងារជា ព្រះភិរម្យភាសា។
សំនួនវោហាល្បីល្បាញរបស់ តាង៉ុយ បានដឹងដល់លោក សឺដេស
សមាជិកសាលាបារាំងចុងបូពា៏ប្រទេស ហើយនាំទៅជួបអ្នកស្រី ស៊ុសានកា
ពេលេស នាយកវិជ្ជាស្ថានពុទ្ឋសាសនបណ្ឌិត្យ ហើយបានរៀបចំបោះពុម្ភកំ
ណាព្យ តាង៉ុយ ជាកូនសៀវភៅបួន។ អ្នកស្រី កាពេលេស បានឲ្យកម្រៃជា
ប្រាក់ ១ រៀលជំនាន់នោះ។ នៅពេលអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ក្រម ង៉ុយ
ទទួលអនិច្ចកម្មទៅ គាត់បានបន្សល់ស្នាដៃចុងក្រោយជាបណ្តាំ ក្រម ង៉ុយ
បង្ហាញពីភាពល្ងង់ខ្លៅ និងការខ្ចិល ច្រអូសនៃជនជាតិយើង នៅមុខភាព
រហ័សរហួនឆ្លាតកេងប្រវ័ញនៃជនបរទេសមាន ចិន យួនជាដើម។
ស្នាដៃរបស់ក្រមង៉ុយ ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃនេះ រួមមាន:
- ច្បាប់ល្បើកថ្មី (បទកាកគតិ ១៩២២)
- ច្បាប់កេរ្តិ៍កាលថ្មី (បទព្រហ្មគីតិ ១៩២២)
- សេចក្ដីរំឭកដាស់តឿន (បទពាក្យ ៧, ១៩៣១)
- ពាក្យកាព្យប្រដៅជនប្រុសស្រី (បទពាក្យ ៧ អាចក្នុងឆ្នាំ ១៩៣៥
ព្រោះជាស្នាដៃទី៥)
- បណ្ដាំក្រមង៉ុយ (បទព្រហ្មគីតិ រវាងឆ្នាំ ១៩៣៥)
ធ្វើអត្ថបទ, ១៤ តុលា ២០១២
No comments:
Post a Comment