Monday, November 26, 2012

ព្រះ​មហាវិមលធម្ម ថោង




(ដក​ស្រង់​​ពីការរៀបរៀងរបស់ព្រះ​ឧត្ដម​មុនី អ៊ុម-ស៊ូ)

          ព្រះ​មហាវិមលធម្ម នាម​ដើម ថោង  នាម​ក្នុង​ភិក្ខុ​ភាវៈ​ជា​ព្រហ្ម​បណ្ឌិត​ជាតិ​
ខ្មែរ លោក​កើត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣ កើត ខែ​ចេត្រ ឆ្នាំ​កុរ​ចត្វាស័កព.ស២៤០៥  

(.. ១៨៦២) ។ បិតា​ឈ្មោះ ​ រ័តន៍  មាន​គោរម្យងារ​ជា​ ឧកញ៉ា​ពិភក្ដិវាទិ  មាតា​

 ឈ្មោះ​ខាវ ស្រុក​កំណើត​នៅ​ភូមិ​កំពង់ផែ ក្រុង​ភ្នំពេញ ។

          លុះបាន​អាយុ ១៧ ឆ្នាំ ក្នុង​ឆ្នាំ​ខាល​សំរឹទ្ធិស័ក បាន​បួស​ជា​សាមណេរ ក្នុង​

សំណាក់​សម្ដេច​ព្រះ​មហា​សង្ឃរាជ​  និល ទៀង នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ 

លោក​បាន​សិក្សា​ភាសា​បាលី  ព្រះ​ត្រៃបិដក​  អំពី​សំណាក់​អាចារ្យ​ជា​ច្រើន   មាន​

សម្ដេច​ព្រះ​មហា​សង្ឃរាជ​ព្រះ​នាម  ទៀង  និង​លោក​ឧកញ៉ា​សុធម្មមេធា  រ៉ត ជា​

ដើម   ហើយ​បាន​ធ្វើ​ជា​អាចារ្យ​បង្រៀន​ភាសា​បាលី​  ដល់​សិស្ស​ទាំង​ឡាយ​តាំង​ពី​

នៅ​ជា​សាមណេរ ។ កំណត់​អាយុ ២១ ឆ្នាំ ក្នុង​ឆ្នាំ​មមី​ចត្វាស័ក លោក​បាន​បំពេញ 

​ឧបសម្ប័ទ​ជា​ភិក្ខុ​សង្ឃ​ក្នុង​ពទ្ធសីមា​វត្ត​ឧណ្ណាលោម ។  ក្នុង គ.. ១៨៩០    បាន​

ឡើង​ជា​សមណស័ក្ដិ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា   បន្ទាប់​មក​ទៀត​ឡើង​ជា​បាឡាត់​សង្ឃ​

វិជ្ជា ។

          ព្រះជន្មាយុ ២១ ឆ្នាំ លោក​មាន​បំណង​ចង់​បាន​សាស្ត្រា​បាលី​ព្រះ​ត្រៃបិដក​

អក្សរខ្មែរ​ពី​ប្រទេស​សៀម យក​មក​តំកល់​ទុក​នៅ​ប្រទេស​ខ្មែរ​ពន់​ពេក   ទើប​ចូល​

ទៅ​ថ្វាយ​បង្គំ​លា  សម្ដេច​ព្រះ​មហា​សង្ឃរាជ​ជា​ព្រះ​ឧបជ្ឈាយ៍  ទ្រង់​បាន​អនុញ្ញាត​

បើក​ឲ្យ​ទៅ​ដោយ​ស្រួល  រួច​ហើយ​លោក​រៀបចំ​ដំណើរ​ចេញ​ទៅ  នៅ​ថ្ងៃ ៣ រោជ 

ខែ​អស្សុជ  ឆ្នាំ​ខាល ។  ឯ​ដំណើរ​ទៅ​ប្រទេស​សៀម   ក្នុង​ជាន់​នោះ​លំបាក​ណាស់ 

ត្រូវ​ទៅ​តាម​ផ្លូវ​ទឹក​ខ្លះ ផ្លូវ​គោក​ខ្លះ អស់​កាល​ជា​យូរ​ថ្ងៃ ទើប​បាន​ដល់ ។

          កាល​ទៅ​ដល់​ប្រទេស​សៀម​ហើយ   លោក​បាន​គង់​នៅ​វត្ត​ចក្កវត្តិរាជាវាស​

ក្រុង​បាងកក បាន​ទទួល​សេចក្ដី​ទំនុក​បំរុង​រាប់អាន​និង​សេចក្ដី​សរសើរ​ជា​ច្រើន អំ

 លោក​គង់​នៅ​បាងកកបាន  ១២  ខែ   ក៏​សូម​ថ្វាយ​ព្រះ​ពរ​លា​ក្រុម​ព្រះ​ទំរង់​រាជានុ 

ភាព វិល​ត្រឡប់​មក​ប្រទេស​ខ្មែរ​វិញ ទ្រង់​បាន​សូម​អង្វរ​ឃាត់​លោក​ជា​ច្រើន​លើក 

ដើម្បី​សូម​លោក​គង់​នៅ​ទីនោះ​ឲ្យ​បាន​យូរ​តទៅ​ទៀត ប៉ុន្តែលោក​ពុំ​ព្រម ទើប​ទ្រង់​ 

ចាត់ចែង​រៀប​ជូន​ដំណើរ​លោក ។  ទ្រង់​បាន​ចេញ​ចុតហ្មាយ   ច្បាប់​ប្រាប់​ដល់​

អ្នក​រាជការ​តាម​រយៈ​ផ្លូវ​ឲ្យ​ជូន​ដំណើរ​លោក​តៗទៅ តាំង​ពី​ក្រុង​បាងកក​រហូត​មក

​ដល់​បាត់ដំបង  ដែល​ជំនាន់​នោះ  នៅ​ក្នុង​អំណាច​រាជការ​សៀម​នៅ​ឡើយ ដល់​ទី​

បំផុត​លោក​បាន​ចូល​មក​ក្រុង​ភ្នំពេញ​វិញ (បាន​ទាំង​នាំ​គម្ពីរ​ដីការ​ផ្សេងៗ ជា​ច្រើន​ 

មក​ជា​មួយ​ផង ?)

          លុះ​មក​ដល់ គ.. ១៩០៣ ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​ព្រះ​បាទ​សម្ដេច​ព្រះ 

នរោត្ដម  ទ្រង់​ប្រោស​ព្រះ​រាជទាន​ទី​រាជា​គណៈងារ​ជា ​ ព្រះ​មហាវិមលធម្ម​  រឿន 

ហ្លួង ។ ដល់​មក​ក្នុង គ.. ១៩១៤ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ស៊ីសុវត្ថិ ទ្រង់​តាំង​

លោក​ឲ្យ​ធ្វើ​ជា​ចាងហ្វាង​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ ។ តមក​ទៀត រាជការ​

បាន​តាំង​លោក​ជា​ក្រុម​ជំនុំ​សព្វវចនាធិប្បាយ​ខ្មែរ ។

          ព្រះ​មហាវិមលធម្ម  ថោង   បាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​រាជការ ដូច​

ខាង​ក្រោម​នេះ :

          - មណីសារាភរណ៍ (២៩- សីហា ១៩០៥)

          - មេដាយ​មាស (១៩ កុម្ភៈ ១៩១៧)

          - អូហ្វិស្យេរដាកាដេមី (៣០ មិថុនា ១៩៩២២)

          ចំណេះ​វិជ្ជា​ដែល​លោក​បាន​ចេះ​ដឹង​នោះគឺ​ភាសា​បាលី អក្សរភាសាសៀម 

អក្សរ - ភាសា​លាវ  ស្ទាត់​ដូច​ភាសា​ខ្មែរ​ដែរ   អក្សរ​ភូមា  លង្កា   មើល​សរសេរ​ជា​

បាលី​បាន ។

          កិច្ចការ​ដែល​ជា​ស្នាដៃ   ដែល​លោក​បាន​ប្រែ​និង​រៀបរៀង​ទុក​គឺ   អនាគារ 

វិន័យ អាគារវិន័យ បព្វជ្ជាខន្ធក​សង្ខេប ឧបោសថ​កថា កាលាមសូត្រ បរាភវសូត្រ 

អក្ខរាភិធានស័ព្ទ គម្ពីរ​វុត្តោទ័យ ។

          ព្រះ​មហាវិមលធម្ម  ថោង ជា​អ្នក​ប្រាជ្ញ ១ រូប  ដែល​យក​ព្រះ​ទ័យ​ទុក​ដាក់​

ជា​ទី​បំផុត   ក្នុង​ការ​ពង្រីក​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​និង​អក្សរសាស្ត្រ​ខ្មែរ   ឲ្យ​បាន​ចំ 

រើន​លូតលាស់​តាម​កាល​សម័យ។ លោក​បាន​បំពេញ​ករណីយកិច្ច​តាម​នាទី​របស់​ 

លោក ឥត​ធុញ​ទ្រាន់ ដរាប​មក​ដល់​ព្រះ​ជន្មាយុ​គំរប់ ៦៥ ក្នុង​ឆ្នាំ​ថោះ ខែ​អាសាធ 

៤រោច (១៨--២៧)នៅ​វេលា​យប់ លោក​ក៏​ចាប់​មាន​រោគាពាធ​ជា​ទម្ងន់បណ្ដាល​

ទៅ​ជា​ទល់​ចង្អោរ​អត់​អាហារចំនួន​១៥ ថ្ងៃ ទើប​លោក​ទទួល​អនិច្ចធម្ម​ទៅ​ក្នុង​រាត្រី​ 

ម៉ោង ២ នឹង ១២ នាទី នៅ​ថ្ងៃ​អង្គារ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ ថោះ​នព្វស័ក ព.

២៤៧០ (--២៧) នៅ​កុដិ​របស់​លោក​ក្នុង​ឧណ្ណាលោម​ក្រុង​ភ្នំពេញ ។


No comments:

Post a Comment