Friday, November 23, 2012

សម្ដេចព្រះ​មហាសុមេធាធិបតី ហួត តាត




សម្ដេចព្រះ​មហាសុមេធាធិបតី ហួត តាតព្រះសង្ឃរាជ គណៈមហានិកាយ​
ប្រសូតិថ្ងៃ​អាទិត្យ ១៥​ កើត ខែ​បុស្ស ឆ្នាំ​រោង

ចត្វា​ស័ក ព.ស.​២៤៣៥ គ.ស.​១៨៩២

សុគតឆ្នាំ​ថោះ ព.ស.​២៥១៩ គ.ស.​១៩៧៥ (៨៤​ឆ្នាំ​)
ស្រុកកំណើត​ភូមិ​ ផ្សារ​ឧដ្ដុង្គ ឃុំវាំងចាស់ ស្រុកឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ។
ទ្រង់​កាន់​តំណែង​ពី​ ព.ស.​២៥១៣ ដល់ ព.ស.​២៥១៩​ (៦​ឆ្នាំ​)

ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ។


​​​​​​​​​​                           ងឯកសារពុទ្ធសាសនបណ្ឌិត្យ និង

                    សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ


          សម្ដេច​ព្រះ​មហាសុមេធាធិបតី   ហួត តាត   សម្ដេច​ព្រះ​សង្ឃ​រាជ

នៃ​គណៈ​មហា​និកាយ   ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​ ៥  នៃ​គណៈ​មហា

និកាយ​ព្រះ​រាជាណាចក្រ​កម្ពុជា     ហើយត្រូវបានចាត់ទុកជាមហា​បុរស

​ខ្មែរទី ២។សម្តេចជា​សមាជិក​គណៈកម្មកា​រ​រៀបចំ និងពិនិត្យវចនានុក្រម

​ខ្មែរ   និងជា​អ្នក​មានចំណែក​គុណូបការៈ​ដ៏​សំខាន់​  ក្នុង​ព្រះពុទ្ធសាសនា

អក្សរសាស្ត្រ  ប្រពៃណីជាតិ​  វិទ្យាស្ថាន​ពុទ្ធ​សា​សន​បណ្ឌិត្យ  និងសាលា

​បាលី​ជាន់ខ្ពស់ ហើយព្រះអង្គជា​កល្យាណមិត្ត និងសហការី​របស់​សម្តេច

​ព្រះ​សង្ឃរាជ​មហា​បុរស​ខ្មែរទី ១ ជួន ណាត ។​


ព្រះអង្គមានបិតា​នាម  ហុក សេង ហៅ ហួត មាតា​នាម ង៉ែត និង

មានបងប្អូនចំនួន០៤នាក់គឺ៖

       អ្នកស្រី ហួត ស៊ុន

       អ្នកស្រី ហួត ហួយ

      ខ្លួនសម្ដេចផ្ទាល់ និង

       លោក ហួត គ្រុយ


          អាយុ ​៧​ ឆ្នាំ កុមារ​  ហួត តាត ត្រូវបានមាតាបិតានាំទៅរៀន​អក្សរ

សាស្ត្រជាតិ លេខនព្វន្ត​ ក្នុង​សំណាក់ព្រះ​ធម្ម​ឃោសា​ចារ្យ  មាស គង់នៅ

វត្តប្រាង្គ  រហូតចេះអាន សរសេរច្បាស់លាស់អាច​ប្រើការបាន។    អាយុ

១៣ឆ្នាំ បានបួសជាសាមណេរក្នុង​សំណាក់ព្រះ​ធម្ម​ឃោសា​ចារ្យ ​​មាស។

សាមណេរ  ហួត តាត  បានបំពេញឧបជ្ឈាយវត្ត ១ វស្សា   ព្រះធម្ម​ឃោ

សា​ចារ្យជាឧ​បជ្ឈាយ៍    ក៏អនិច្ច​ធម្មទៅ ។     សាមណេរក៏ទៅរៀននៅវត្ត

ឧណ្ណាលោម ក្រុងភ្នំពេញ  ក្នុងសំណាក់ព្រះធម្មលិខិត   សូរ ជាក្មួយព្រះ

ឧបជ្ឈាយ៍កាលលោកនៅមានព្រះជន្មតែងបានផ្ដាំឲ្យមើលខុសត្រូវសាម

ណេរ ហួត តាត​ ​នោះផង។

ព្រះធម្មលិខិត  សូរ   អនិច្ចធម្មដោយជរាពាធ    នាំឲ្យសាមណេរ

ហួត  តាត   អស់ទីពឹងពំនាក់ដូចមុន   ប៉ុន្ដែម្ដងនេះនេនអាយុ   ១៧  ឆ្នាំ

លោកបានតស៊ូប្រឹងប្រែងរៀនសូត្រ ដល់ អាយុ ១៩ឆ្នាំ បានចេះដឹង​អាច

បង្រៀនបាន    ហើយលោកក៏ធ្វើជាអាចារ្យបង្រៀនព្រះត្រៃបិដកផង  ខំ

រៀនខ្លួនឯងផង    នាំឲ្យមាន​កិត្តិស័ព្ទល្បីរន្ទឺរហូតដល់ព្រះមហាសង្ឃរាជ

ទៀង ប្រោសប្រណីដល់សាមណេរ ហួត តាត ជាច្រើន។

ឆ្នាំ  ១៩១២  សាមណេរ  ហួត តាត  មានអាយុ  ២០  ឆ្នាំបរិបូណ៌

ដែលកំពុងជាប់ចិត្តរៀន​ព្រះត្រៃបិដក  ដោយកម្លាំងសទ្ធាដ៏បរិសុទ្ធ  បាន

សូមឧបសម្ប័ទជាភិក្ខុក្នុងពុទ្ធសីមាវត្ត  ឧណ្ណាលោមមានព្រះ មហាសង្ឃ

រាជ ទៀង ជាឧបជ្ឈាយ៍ មានព្រះវនរ័ត ចាន់  និងលោកគ្រូវិមលធម្ម គង់

ជាឧបសម្បទាចារ្យ ដែលព្រះឧបជ្ឈាយ៍ប្រទានប្បញ្ញតិ្តថា«វជិរប្បញ្ញោ»។

តាំងពីឧបសម្បទាហើយ ​ ភិក្ខុ  ហួត តាត  កាន់តែខិតខំព្យាយាម​

ក្សារៀនសូត្រទ្វេឡើង។  ឆ្នាំ  ១៩១៣ បានប្រឡងជាប់មហា ៤ ប្រយោគ

ដែលជាប្រយោគផុតថ្នាក់ ក្នុងសម័យនោះ នៅវិហារ​ព្រះកែវមរកត ក្រុង

ភ្នំពេញ នាំឲ្យអាចារ្យ និងមន្ដ្រីសង្ឃគ្រប់អង្គស្ងើចសរសើរ។


សមណសក្ដិដែលសម្ដេចបានទទួល៖

       ថ្ងៃទី​  ២២​​ ខែ​កក្កដា  ​ឆ្នាំ​ ​ ១៩២២​  ម្ដេចព្រះមហាសង្ឃរាជទានឋា

​​​​​​​​          នន្ដរសក្ដិជា​ព្រះគ្រូសង្ឃវិជ្ជា។

       ឆ្នាំ  ១៩១៩ រាជការតែងតាំងជាក្រុមជំនុំរៀបចំបង្កើតវចនានុក្រម

          ខ្មែរ។

      ឆ្នាំ  ១៩២២  រាជការចាត់ឲ្យទៅរៀនភាសាសំស្រ្កឹត   អក្សរថ្ម  ខ្មែរ

          បុរាណ និងប្រវត្តិពុទ្ធសាសនានៅបរទេស ក្នុងសំណាក់លោក ល្វី

          ហ្វីណូត៍  ចាងហ្វាងសាលាបារាំងសែស    អាស៊ីអាគ្នេយ៍ក្រុង ហា

ណូយ​ ជាមួយនឹងព្រះគ្រូសង្ឃសត្ថា​ ជួន ណាត។

       ឆ្នាំ ១៩២៤  មកពីហាណូយវិញ រាជការតែងតាំងជាសាស្ដ្រាចារ្យ

          បង្រៀនភាសាសំស្ក្រឹតនៅ​សាលាបាលីជាន់ខ្ពស់។

       ឆ្នាំ ១៩២៥  រាជការតែងតាំងជាសមាជិកពិនិត្យវិញ្ញាសា​ នៃសៀវ

         ភៅទាំងឡាយ​ដែលគ្រឹះស្ថាននោះ ត្រូវបោះផ្សាយ។

       ឆ្នាំ ១៩២៨  រាជការចាត់តាំងឲ្យធ្វើបរិវដ្ដគមនាគមន៍ ដែនកូសាំង

         ស៊ីន​ ជាមួយនឹងអធិបតី     នៃព្រះរាជបណ្ណាល័យកម្ពុជា    ដើម្បី

         ពន្យល់  ព្រះសង្ឃ  និងគ្រហស្ថជាតិខ្មែរ ឲ្យពេញចិត្តសិក្សាអក្សរ

         សាស្ដ្រជាតិខ្មែរជាដើម។ ក្រោយមក ជាតំណាងយ៉ាងខ្ពង់ខ្ពស់ នៃ

         ព្រះករុណាអម្ចាស់ជីវិតលើត្បូង     ជាមួយនឹងអធិបតីនៃប្រទេស

         ឥណ្ឌូចិនបារាំងសែស  ដើម្បីពន្យល់រាស្ដ្រអំពីប្រយោជន៍ និងការ

         បង្កើតពុទ្ធសាសនបណ្ឌិត្យ។

      ឆ្នាំ ១៩៣១ សម្ដេចស៊ីសុវត្ថិមុនីវង្សប្រទានសមណស័ក្ដិឡើងទីជា

          វិសុទ្ធិវង្ស​  ទីរាជាគណៈកិត្តិយស  ឆ្នាំនោះដែររាជការឲ្យនិមន្ដទៅ

ក្រុងវៀងចន្ទន៍   និងហ្លួងព្រះបាង    ប្រទេសលាវជាមួយនឹងព្រះ

សាសនសោភ័ណ  ជួន ណាត  ជាតំណាងប្រទេសខ្មែរ ក្នុងមហា

សន្និបាត  នៃពិធីបុណ្យពុទ្ធសាសនបណ្ឌិត្យ   នៃប្រទេសលាវផង

និង​ការប្រជុំដើម្បីបង្កើតសាលាបាលីជាន់ខ្ពស់   ក្នុងប្រទេស លាវ

ផង។

       ឆ្នាំ  ១៩៣៥ ត្រូវបានចាត់តាំងឲ្យទៅបង្រៀនសំស្ក្រឹត  និង ភាសា

          ខ្មែរនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ      និងទទួលជាអធិបតីរង

          ក្រុមជំនុំប្រែត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។

       ឆ្នាំ  ១៩៤០ បានឡើងជាព្រះសាក្យវង្ស  ហួត តាត  ទីរាជាគណៈ

          ថ្នាក់ត្រី ។

១០     ឆ្នាំ ១៩៤៤ ជាព្រះគ្រូសូត្រស្ដាំ វត្តឧណ្ណាលោម។

     ១១​​​​​     ឆ្នាំ ១៩៤៥ ឡើងជាព្រះមហាវិមលធម្ម និងចាអធិបតីនៃថេរសភា

          ជាន់ខ្ពស់ ដែលធ្លាប់ ធ្វើជាសមាជិកច្រើនឆ្នាំមកហើយ។

១២    ឆ្នាំ ១៩៤៧ វបានតែងតាំងជាសមាជិកគណៈកម្មការវប្បធម៌ផ្នែក
អក្សរ
«ក»  ដែលក្រោយមក ឡើងជាអនុប្រធាននៃគណៈកម្មការ

           វប្បធម៌ជំនួសសម្ដេច ជួន ណាត ដែលលាឈប់ក្នុងពេលព្រះអង្គ

           មានករណីយកិច្ចច្រើនពេក។

១៣    ឆ្នាំ ១៩៤៣,១៩៤៨,១៩៥១ និង ឆ្នាំ ១៩៥៤សម្ដេចត្រូវបានតែង

          តាំងជាសមាជិកឆ្លើយឆ្លងសាសាចុងបូព៌ា។

១៤   ថ្ងៃទី ២៦​ ឧសភា ១៩៤៨បានឡើងជាព្រះពោធិវ័ង្សទីរាជា​​ គណៈ

          ថ្នាក់ឯក និងតែងតាំងជាចាងហ្វាងសាលាបាលីជាន់ខ្ពស់   និងជា

          អធិបតីនៃក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។

១៥    ថ្ងៃទី  ២៨​  វិច្ឆិកា  ១៩៥៥  រាជការតែងតាំងជាអគ្គាធិការនៃពុទ្ធិក

         សិក្សាក្នុងព្រះរាជាណាចក្រកម្ពុជា។

១៦    ថ្ងៃទី ២៤​ ខែកក្កដា ឆ្នាំ១៩៦៤ បានទទួលព្រះឋានៈដ៏ខ្ពង់ខ្ពស់ ជា

ទីប្រឹក្សាជាទីសម្ដេចព្រះពោធិវ័ង្ស   តាមព្រះរាជក្រឹត្យលេខ ៥  រវ

ចុះថ្ងៃទី ២៤ ខែកក្កដា​ ឆ្នាំ ១៩៦៤។

 

ឆ្នាំ  ១៩៦៩  ក្រោយពីសម្ដេចព្រះសង្ឃរាជ  ជួន ណាត ចូលព្រះ

ទីវង្គតទៅ សម្ដេចព្រះ​ពោធិវ័ង្ស ហួត តាត បានទទួលឋានៈជាព្រះមហា

សុមេធាធិបតី សម្ដេចព្រះសង្ឃរាជ។

សម្ដេចព្រះប្រមុខរដ្ឋ  ទ្រង់ប្រគេនគ្រឿងឥស្សរិយយស មហាសិរី

វឌ្ឍន៍សុវត្ថារា ចំពោះសម្ដេចព្រះពោធិវ័ង្ស ហួត តាត

 

​​​​​                           កិច្ចការងារបម្រើសាសនា៖

ថ្ងៃទី  ០៩  ខែវិច្ឆិកា  ឆ្នាំ ១៩៥២  សម្ដេចព្រះពោធិវ័ង្ស  ហួត តាត

ត្រូវ​​រាជរដ្ឋាភិបាលតែងតាំងជា​ប្រធានគណៈប្រតិភូតំណាំងពុទ្ធសាសនា

កម្ពុជា ទៅប្រទេសជប៉ុន  ចូលរួមមហាសន្និបាតលើកទី ២ នៃពុទ្ធិកសមា

គមពិភពលោកនៅតូក្យូ   និងក្រុងផ្សេងទៀតក្នុងប្រទេសនេះរយៈពេល

១ខែ ២០ថ្ងៃ។

 


        ថ្ងៃទី ១៦ខែមិថុនា ឆ្នាំ ១៩៥៣ ព្រះករុណាជីវិតលើត្បូង​ នរោត្ដម

សីហនុ   រាជានុញ្ញាតសម្ដេចព្រះ​ពោធិវ័ង្ស   ព្រះមហា  ប៉ាង ខាត់  ដើម្បី

សង្កេតការសិក្សា នៅពុទ្ធិកមហាវិទ្យាល័យនានា នៅប្រទេស​ថៃ។ត្រឡប់


មកវិញ   រាយការណ៍ថ្វាយសម្ដេចអគ្គសាសនូបត្ថម្ភ     ទ្រង់អនុញ្ញាតឲ្យ

បង្កើតពុទ្ធិមហា​វិទ្យាល័យព្រះសីហនុរាជ សម្រាប់បព្វជិតជាតិខ្មែរដោយ

ព្រះរាជក្រមលេខ៨៧៩ ន.ស. ចុះថ្ងៃទី ០១ខែកក្កដា ឆ្នាំ ១៩៥៤។

ថ្ងៃទី  ២៣  ខែមីនា  ឆ្នាំ  ១៩៥៤  សម្ដេចព្រះពោធិវ័ង្ស ជាប្រធាន

ប្រតិភូខ្មែរទៅប្រទេសជប៉ុន    ចូលរួម​សន្និសិទអន្ដរជាតិ    ដើម្បីស្វែងរក

សន្ដិភាពក្នុងពិភពលោក។ដំណើរលើកនេះអស់រយៈពេល ២ខែ២០ថ្ងៃ។

ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ  ១៩៥៤ បាននិមន្ដទៅប្រទេសភូមាចូលរួម

ធ្វើឆដ្ឋសង្គាយនា និងចូលរួម​សន្និសិទលើកទី៣ នៃពុទ្ធិកសមាគមពិភព

លោក ដែលធ្វើនៅទីក្រុងរ៉ង់ហ្គូន។

  ថ្ងៃទី ០៧ ខែធ្នូ  ឆ្នាំ  ១៩៥៥  សម្ដេចព្រះពោធិវ័ង្ស  ជាមួយលោក

យឹមវ៉ែន ទីប្រឹក្សាបច្ចេកទេសនៅ​ពុទ្ធិក​​វិទ្យាល័យព្រះសុរាម្រឹតនិងលោក

កាន់ ម៉េងកៅ   ជាវេយ្យាវច្ចករក្នុងដំណើរទស្សនា​ពិនិត្យ​ការសិក្សាលើក

ទី២ នៅប្រទេសថៃម្ដងទៀត។

ថ្ងៃទី ០៣  ខែវិច្ឆិកា ឆ្នាំ ១៩៥៦ សម្ដេចព្រះពោធិវ័ង្ស អមដំណើរ

ដោយលោក ជា ទន់ សាស្ដ្រាចារ្យ​ពុទ្ធិក​វិទ្យាល័យបាននិមន្ដទៅធ្វើទស្ស

នកិច្ចនៅសហរដ្ឋអាមេរិអស់រយៈពេល  ៣ខែ  តាមការនិមន្ដ​របស់រដ្ឋា

ភិបាលអាមេរិ ដោយបានយល់ព្រមពីរាជរដ្ឋាភិបាលខ្មែរ។

ថ្ងៃទី​ ០២ ខែវិច្ឆិកា ឆ្នាំ ១៩៧៥ សម្ដេចដឹកនាំគណៈប្រតិភូខ្មែរទៅ​

ប្រទេសលាវ  ចូលរួមបុណ្យពុទ្ធ​សតវត្សទី ២៥ នៅទីក្រុងវៀងចន្ទន៍ និង

ក្រុងហ្លួងព្រះបាង។

ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ  ១៩៥៨ ត្រូវបានពុទ្ធិកសមាគមចិន និមន្ដ

ទៅទស្សនាប្រទេសចិន រយៈពេល១ខែកន្លះ។

ឆ្នាំ១៩៥៩ រាជរដ្ឋាភិបាលកម្ពុជា ចាត់តាំងសម្ដេចជាតំណាងចូល

រួមបុណ្យអនុឆដ្ឋសង្គាយនានៅ ក្រុងរ៉ង់ហ្គូន  ជាមួយនឹងលោក   ជា ទន់

សាស្ដ្រាចារ្យពុទ្ធិកវិទ្យាល័យព្រះ សុរាម្រឹត  អស់រយៈពេល ២ សប្ដាហ៍។

បន្ទាប់ពីនោះ និមន្ដបង្ហួសទៅគោរពពុទ្ធបូជនីយដ្ឋាននានា  នៅប្រទេស

ឥណ្ឌា ចំនួន១ខែ ហើយឆ្លងទៅកោះសិរីលង្កាដើម្បីធ្វើអភិវន្ទន៍ព្រះចង្កូម

កែវ និងទស្សនាសាលារៀនខាងពុទ្ធសាសនា នៅទីនោះចំនួន ២សប្ដាហ៍

ទៀត។


         បុព្វហេតុខ្លះៗ ស្ដីពីជម្លោះរវាងក្រុមធម៌​ចាស់ និង ធម៌​ថ្មី​៖



        

          បន្ទាប់​ពី​សម្តេចព្រះសង្ឃរាជ​គណៈមហានិកាយ និល ទៀង ចូល​
ទីវង្គ​ត​បាន​ប្រមាណ​ជា១​ឆ្នាំ ទើប​ព្រះករុណា ស៊ីសុវត្ថិ សព្វព្រះទ័យតែង
តាំង​ព្រះ​ថេរៈ  កែ អ៊ុក  គង់នៅ​វត្ត​ឧណ្ណា​លោម   ក្រុងភ្នំពេញជា​ព្រះ​ធម្ម​
លិខិត  ព្រះសង្ឃ​នាយក​គណៈមហានិកាយ​នៅ   ព​.​ស   ២៤៥៨   គ​.​ស
១៩១៤ ។   សម័យ​នោះ    ព្រះសង្ឃ​គង់​ក្នុង​វត្ត​ឧណ្ណាលោមជា​ព្រះមហា​
ថេរៈ  មាន​សមណសក្តិ  និងវ័យ​ប្រហាក់ប្រហែលគ្នានឹង​ព្រះអង្គ  ហើយ​
ព្រះ​ថេរៈ​អង្គ​ខ្លះ​ទៀត​មាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់​ជាង​នោះ   ទើប​ពុំ​សូវ​មាន​
ការគោរព​កោតក្រែង​ចំពោះ​ព្រះសង្ឃ​នាយក​អង្គ​នេះឡើយ ។ ហេតុនេះ
នៅក្នុង​វត្ត​ឧណ្ណា​លោម       ជា​វត្ត​ប្រមុខនៃ​ព្រះពុទ្ធសាសនា​មហានិកាយ​
នោះ     មាន​ភាព​រកាំរកូស​ច្រើន     មិនសូវ​រៀបរយ​សណ្តាប់ធ្នាប់​ឡើយ
ហើយក៏​ពុំ​មាន​ការសិក្សា​រក​ខុស​ត្រូវ​ក្នុង​ការប្រតិបត្តិ​ព្រះពុទ្ធសាសនាដែរ
ពោល​គឺ​ប្រតិ​ប​តិ្ត​តាម​ទំនៀម​ទំលាប់​សុទ្ធសាធ ។

          ថ្ងៃមួយ ជា​ពេល​ជិត​ចូល​វស្សា មាន​អ្នកអង្គម្ចាស់​ ១​ អង្គ ( នាម? )
ទំនង​ជា​ដោយហេតុ​បានឃើញ​ភាពឆ្គាំឆ្គង​នៃ​ភិក្ខុ  សាមណេរ​ក្នុង​វត្ត​នេះ​
ជា​ដើម​នោះ បាន​ទៅ​ទូល​ស្នើរ​សម្តេច​ព្រះ​សង្ឃនាយក កែ អ៊ុក សុំ​បង្កើត
អោយមាន​ព្រះសង្ឃ​សំដែង​ព្រះ​វិន័យ​ក្នុង​វិហារ​វត្ត​ឧណ្ណាលោម​      រាល់​
រាត្រីដើម្បីអោយ ភិក្ខុ សាមណេរ​ស្តាប់​រហូតដល់​ចេញ​វស្សា ។​

          សម្តេចព្រះសង្ឃរាជ ក៏​សព្វព្រះទ័យ និងបាន​ស​ម្រឹត​សម្រាំងព្រះ
សង្ឃ​ក្នុង​វត្ត​ឧណ្ណា​លោមបាន​ ៣​អង្គ​ដែល​ជា​អ្នក​មាន​ភាព​ឆ្លៀវឆ្លាត​ ផ្នែក​
ខាង​ធម៌​វិន័យ ។  ព្រះភិក្ខុ​៣​រូប​នោះ​គឺ  ព្រះគ្រូ​វិមល​បញ្ញា  អ៊ុំ ស៊ូ​, ព្រះគ្រូ​
សង្ឃ​សត្ថា  ជួន ណាត  និង ព្រះគ្រូ  សង្ឃ​វិជ្ជា ហួត តាត ។ ​  ទទួលបាន​
កាតព្វកិច្ច​ដ៏សំខាន់​នេះ  ព្រះគ្រូ​ទាំង​ ៣ ​រូប​  ដែល​មាន​ប្រតិពល​ផ្នែក​ធម៌​
វិន័យ​ស្រាប់ ហើយ​នោះ​ក៏​បន្ថែម​ការ​សំភី​របស់ខ្លួន​ក្នុង​ការសិក្សា​ស្រា​ជ្រាវ​
រាវរក​សគល់នៃព្រះ​វិន័យ​ទ្វេ​ឡើងហើយ​នាំ​យក​មក​សំដែងនិងបង្រៀន​
​ដល់​ភិក្ខុ​សាមណេរ​ក្នុង​អារាម​នេះ ។

          មិនយូរប៉ុន្មានបន្ទាប់ពី​បាន​ស្តាប់ និងបាន​រៀន​មក ភិក្ខុ​សាមណេរ​
ជាច្រើន​ក្នុង​វត្ត​ឧណ្ណាលោម    ចាប់ផ្តើម​ភ្ញាក់រលឹក    និងមើលឃើញ​ពី​កំ
ហុស​ដែល​បាន​ប្រតិបត្តិ​កន្លងមក   ជាហេតុ​នាំ​អោយមានការនិយាយ​គ្នា​
ច្រើន​ឡើងៗ​   ជា​រៀងរាល់ថ្ងៃ​អំពី​ផ្លូវ​ប្រតិបត្តិ​ខុស និងត្រូវ ។   ប្រការនេះ​
បាន​បណ្តាល​អោយ​សម្តេច​ព្រះ​សង្ឃនាយក    និងព្រះមហា​ថេរៈ​មួយចំ
នួន​ក្នុង​ជួរ​រាជា​គណៈ​កើត​ទោមនស្ស​យ៉ាង​ក្រៃលែង ( ត្បិត​អ្នក​ទាំងនោះ​
ក៏​ប្រតិបត្តិ​បែប​មាន​កំហុស​នោះដែរ )។ មិនតែប៉ុណ្ណោះ​សោត ពួក​មនុស្ស​
ថ្នាក់​កំពូល​នៃ​ព្រះពុទ្ធសាសនា​មហានិកាយ​ក្នុងប្រទេសកម្ពុជា​  ទាំងនេះ​
បាន​ពោល​លើក​ទោស​ដាក់​ព្រះសង្ឃ​ក្មេងៗ ដែល​មាន​ព្រះគ្រូ​ទាំង​  ៣​រូប​
ជា​ប្រមុខ​នេះ​ថា  ពោល​ពាក្យ​ផ្តេសផ្តាសបង្កា​ច់ បង្ខុស ពី​ទំនៀម ទំលាប់​
ចាស់​ដែល​ពួកខ្លួន​ធ្លាប់​បាន​ប្រតិបត្តិ   ជា​យូរលង់​ណាស់​មកហើយ   និង
បាន​ហាមឃាត់​ភិក្ខុ​សាមណេរ លែង​អោយ​ទៅ​ស្តាប់ទៅ​រៀន​ទៀត ។​ កម្ម
វិធី​សំដែង​វិន័យ​ក៏​ចប់​ត្រឹម​នេះ  ប៉ុន្តែ​ចរន្ត​នៃ​ការ​ចង់ដឹងខុស   និងត្រូវ​ពិត
ប្រាកដ​នេះ  មិនបានបញ្ចប់​ត្រឹមនេះ​ទេ  ហើយ​មនសិការ​នេះ រឹតតែ​ខ្លាំង
ក្លា​ឡើង ។  ចំណែក​ព្រះគ្រូ​ទាំង​ ៣​រូប​ ក៏​បាន​បន្ថែម  ការព្យាយាម​សិក្សា​
ពិនិត្យ​គម្ពីរ​នានា  (កាល​នោះ​សុទ្ធតែ​ជា​គម្ពីរ​ភាសាបាលី )  របស់​ខ្លួនកាន់
តែខ្លាំង    និងប្រកប​ដោយ​ឆន្ទៈ​មោះមុត​ជាង​មុន   ដោយសារ​ពួក​លោក​
យល់  និងប្រាកដថា  អ្វី​ដែល​ពួក​លោក​បាន   និងកំពុង​ធ្វើ​នោះ​គឺ​ពិតជា​
ត្រឹមនិងត្រូវ  ឥត​មាន​ល្អៀង​ប្រាសចាក​ពី​ពុទ្ធដីកា​ឡើយ ហើយ​ក៏​ប្រាកដ
ក្នុង​ចិត្ត​ថា  រាល់​កិច្ចានុកិច្ច​នោះ ត្បិត​តែ​ចិត្ត​បង្កា​ច់  បំបាក់​អ្នកដទៃ  ឬថា​
ឥច្ឆា​ឈ្នានិស​បុគ្គល​ណា​ម្នាក់   ឬថា​ដោយសា​រ​មហិច្ឆត្តា​ប្រាថ្នា   លើកតំ
កើង​ខ្លួនឯងក៏​ទេ ប៉ុន្តែ​គឺ​ដើម្បី​សេចក្តីចំរើន  និងភាព​ត្រឹម  និងត្រូវ​នៃ​ព្រះ
ពុទ្ធសាសនា ឲ្យពុទ្ធសាសនិក​មាន​ប្រាជ្ញា ប្រាសចាក​ការជឿ និងប្រតិបត្តិ​
ទាំង​ភាព​ងងឹត ងងល់ និង សេចក្តីចំរើន​ដល់​ប្រទេសជាតិ​ពិតៗ ។ នឹង​ថា​
ការ​ពោល​អះអាង​ទាំងនោះ​   ជា​គំនិត​របស់ពួក​លោក​ផ្ទាល់    ក៏​មិនមែន
ប៉ុន្តែ​វិន័យ​ទាំងនោះ​មាន​ចែង​ក្នុង​គម្ពីរ​នានា មាន​ព្រះ​ត្រ័យ​បិដក ជាអាទិ៍
ដោយ​ពិត គ្រាន់តែ​ថា គម្ពីរ​ទាំងនោះ​ជា​ភាសាបាលី ដែល​ពួកអ្នក​ប្រកាន់​
បុរាណ​និយម​មិនចេះ ឬ មិន​ខ្វល់​ក្នុង​ការពិនិត្យ​តែ​ប៉ុណ្ណោះ ។
         
          ពាក្យ​ថា « ធម៌​ចាស់»​ និង « ធម៌​ថ្មី »​  ក៏​បាន​ចាប់បដិសន្ធិ​ឡើង​ក្នុង
ទឹក​ដី​ខ្មែរ​ចាប់ពីពេលនោះពោល​គឺ​ចេញពី​វត្ត​ឧណ្ណាលោម ។  ក្រុម​ដែល​
ប្រកាន់ខ្ជាប់​របៀប​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​តាម​ទំលាប់តៗ​ គ្នា​ពី​បុរាណ 
(ទោះ​ជា​ទំលាប់​នោះ​មិន​ត្រឹ​ត្រូវតាម​ពុទ្ធោវាទ​ក្តី ) ហៅថា «ពួក​ធម៌​ចាស់»
​ហើយ​ពួក​នេះ​មិន​រវីរវល់ ​​ និងសិក្សា ពិនិត្យ ផ្ទៀងផ្ទាត់​ជាមួយនឹង​គម្ពីរ​ដី​
ការ​ដែល​ជា​គោល​គ្រឹះ​នៃ ព្រះពុទ្ធសាសនា​ឡើយ ។

          ក្រុម​ដែល​សិក្សា​ពិនិត្យ  និង ប្រតិបត្តិ​តាម​ដែល​មានចែង​ក្នុង​គម្ពីរ​
ដីការ ហើយ​ហ៊ាន​កែប្រែ​ប្រសិនបើ​ឃើញ​ថា​ទំលាប់​ណា​ខុស ។ ក្រុមនេះ
​ត្រូវបាន​ហៅថា «ក្រុម​ធម៌​ថ្មី »។

          សម្តេចព្រះ​មហាសុមេធាធិបតី ​ ហួត តាត  បាន​បញ្ចេញ​ទស្សនៈ​
ថាពាក្យ  ធម៌​ចាស់  និង​ធម៌​ថ្មីនេះ  ជា​ពាក្យ​អ​ព្វ​មង្គល  អ្នក​បង្កើត​អោយ​
មាន​ពាក្យ​នេះ    ជា​កំហុស​ដ៏​ធំ​សម្បើម   និងគួរអោយសោកស្តាយ​យ៉ាង​
ក្រៃលែង ព្រោះ​ធ្វើអោយ​សង្គម​ពុទ្ធសាសនិក​ខ្មែរ​បែកបាក់​សាមគ្គី ។

          នៅក្នុង​ពិធី​ថ្វាយ​សញ្ញប​ត្រ  មហា​បណ្ឌិតអក្សរសាស្ត្រ​ខ្មែរ    ដល់
សម្តេចព្រះសង្ឃរាជ ជួន ណាត នា​ថ្ងៃ​ទី​ ២៨ ខែ​ឧសភា ឆ្នាំ ១៩៦៧ ព្រះ
ប្រមុខរដ្ឋ នរោត្តម សីហនុ បាន​មាន​ព្រះ​បន្ទូល​ថា «  អ្នកខ្លះ​និយាយ​ខុស
​ទាំងស្រុង​ថា  នៅក្នុង​សាសនា​យើង​មាន​ធម៌​ថ្មី ធម៌​ចាស់ ។   តាម​ការពិត​
យើងពុំ​មាន​ធម៌​២​ទេ មានតែ​ ១​គត់ ។ ដែល​និយាយថា ធម៌​ថ្មី​នោះ គឺ​ការ​
ដែល​ខំ​ស​ម្រត​សម្រាំង​ព្រះ​ពុទ្ធសាសនាអោយ​ផុត​អំពី​ជំនឿ​ខុស អំពី​ការ​
យល់​ហួស​ហេតុផល និងទម្លាប់​ខុស  គឺ​ពុំមែន​ធ្វើឲ្យព្រះពុទ្ធសាសនា​ទៅ​
ជា​បែប​ថ្មី​ទេ ។  ការពិត​គឺ​ធ្វើ​អោយ​ព្រះ​សាសនា​ត្រឡប់​ទៅ​រក​ប្រភព​ដើម​
ដ៏​ត្រឹមត្រូវ​ល្អ​វិញ​តែ​ប៉ុណ្ណោះ » ។​

          សម្តេចព្រះ​ធម្មលិខិត   កែ  អ៊ុក   ព្រះសង្ឃ​នាយក​គណៈមហានិ
កាយ និងព្រះមហា​ថេរៈ​មួយចំនួន​ដែល​ស្ថិត​នៅក្នុង​ជួរ​រាជាគណៈ ជា​មេ
ក្លោង ក្រុម​អភិ​រ័ក្ស​បែប​បុរាណ​និយម ។  ក្រុម​នេះ​ក៏បានប្រឆាំង​ដាច់ខាត​
ផងដែរ​នូវ​ការសិក្សា​ផ្នែក​បរិយតិ្តធម៌   ដែល​តម្រូវ​អោយ​បកប្រែ​គម្ពីរ​ព្រះ
ពុទ្ធសាសនាពី​ភាសាបាលី  មក​ជា​ភាសាជាតិ ។   ក្រុម​បុរាណ​និយមនេះ​
ក៏​បាន​ប្រឆាំង​ផងដែរ ​  នងការយក​គម្ពីរ ​  ដីកា​ព្រះពុទ្ធ​សាសនា​មក​បោះ
ពុម្ព​ជា​សៀវភៅ​ដែល​ប្រើ​ក្រដាស    ដោយ​ក្រុម​នេះ​បាន​តម្រូវ​អោយ​រក្សា
គម្ពីរ​ដីកា​នានា អោយ​នៅ​ជា​សាស្ត្រា​ស្លឹករឹតដដែល ។
          ប៉ុន្តែ​ព្រះគ្រូ​សង្ឃ​សត្ថា  ជួន ណាត , ព្រះគ្រូ​សង្ឃ​វិជ្ជា  ហួត តាត ,
ព្រះគ្រូ​វិមល​បញ្ញា អ៊ុំ ស៊ូ និង ព្រះ​បវរ​ញាណ​វិជ្ជា ល្វី ឯម បាន​បន្ថែម​ការ
ព្យាយាម​រិត​តែ​ខ្លាំងក្លា​ក្នុង​ការស្រាវជ្រាវ​ចងក្រងជា​សៀវភៅ​ដូច​ជា ​សៀវ
ភៅ សាមណេរ​វិន័យ , ភិក្ខុ​បាតិមោក្ខ​សង្ខេប , បព្វជ្ជា​ខន្ធ​ក​សង្ខេប​,សីមា ​
វិនិច្ឆ័យ​សង្ខេប ,  គ​ហិប្ប​ដិប​ត្ត   និង កឋិន​ក្ខ​ន្ធ​ក   ជាដើមបើ​ទោះជា​ត្រូវ​
បាន​ក្រុម​សម្តេចព្រះ​សង្ឃ​នាយក កែ អ៊ុក បង្ក​ជា​ឧបសគ្គ​រារាំង​យ៉ាងណា
ក្តី ។

          ទំនាស់​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​រីក​រាលដាល   តាំងពី​ថ្នាក់​រាជធា
នី​រហូតដល់ ខេត្ត  ខណ្ឌ  ជនបទ  ទូទាំង​ប្រទេស  ដែលនាំអោយ​សាមគ្គី
ភាព​របស់​ពុទ្ធបរិស័ទ​ខ្មែរ​ជួប​ភាព​ប្រេះឆា​យ៉ាង​ជូរចត់រហូតដល់ព្រះ​ធម្ម
លិខិតព្រះសង្ឃ​នាយក  កែ អ៊ុក  បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​ក្រសួង​ធម្មការ
ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះករុណា ស៊ីសុវត្ថិ ។​

          បន្ទាប់​ពី​ព្រះរាជសវនាការ និងជ្រាប​សព្វ​សេចក្តី​មក  ព្រះករុណា​
បាន​មាន​ព្រះបន្ទូល​សរសើរយ៉ាង​ក្រៃលែង​ ចំពោះ​កិច្ចការ​របស់​ព្រះ​ថេរៈ
ទាំង ​៤​អង្គ​នេះ  និងបាន​ព្រះរាជទាន​ប្រាក់រង្វាន់ចំនួន ២០​ រៀល ( កាល​
នោះ​ចំនួន​នេះ​មិនមែន​តិច​ឡើយ ) ដល់​ព្រះគ្រូ​សង្ឃ​សត្ថា ។

          សោតឯ​ព្រះករុណា  មុនី​វង្ស  ដែល​កាលនោះ​ទ្រង់​នៅ​ជាព្រះអង្គ
ម្ចាស់នៅឡើយ​នោះ      ទ្រង់​តែង​មាន​ការសព្វព្រះទ័យ​ចំពោះ​កិច្ចានុកិច្ច​
របស់​ព្រះ​ភិក្ខុ​ទាំង​ ៤ ​រូប​នេះ​ជា​ខ្លាំង ហើយ​មាន​ពេលខ្លះ​បាន​មានបន្ទូល​
ជាមួយ​ព្រះករុណា ស៊ីសុវត្ថិ ថា​  «ព្រះសង្ឃ​ចាស់ៗ​ទាំងនោះ ( ក្រុម​របស់
សម្តេច កែ អ៊ុក ) គ្មាន​ចេះ​អ្វី​សោះ អាង​តែខ្លួនឯង​ជា​មនុស្ស​ចាស់  ជា​អ្នក​
ធំជាងគេ មានគំនិត​ឈ្នានិសគេ មិន​ចង់អោយ​គេ​ចេះដឹងគួរតែដកចេញ
ពី​តំណែង​ទើប​សម »

          ក្រុម​នេះ​មិន​បាន​បញ្ចប់​ត្រឹម​នេះ​ឡើយ  ហើយ​បាន​បន្ត​ប្រឆាំង​នឹង
កិច្ចានុកិច្ចរបស់​ព្រះគ្រូអនាគត        មហា​បុរស​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំង​នេះ​
ដោយ​ប្រការ​ផ្សេងៗ​ទៀត ​    ដែល​ក្នុង​នោះក៏​មាន​ទាំង​កុង្សីយ៍សេនាបតី
នៃក្រសួង​ធម្មការ  ក៏​ហាក់​មាន​ទំនោរ​ទៅខាង​ក្រុម​បុរាណ​និយម​ដែរ និង
មាន​ចំណែក​ក្នុង​ការ​បន្ទច់បង្អាក់​    នូវ​ការបោះពុម្ព​ជា​សៀវភៅ​របស់​ព្រះ​
ភិក្ខុ​អនាគត​បណ្ឌិត​ទាំងនេះ ។

          ​គណៈកម្មការ​មួយ​ត្រូវបាន​ប្រកាស​តែង​តាំ​ឡើង​នៅ​ថ្ងៃ​ទី​ ៣០  ខែ
កក្កដា គ​.​ស ១៩៣៧ ដែលមាន​សមាជិក​ ៤​រូប ​ដើម្បី​សិក្សា​ពី​ភាព​ផ្សេង​
គ្នា​រវាង​ធម៌​ចាស់ និងធម៌​ថ្មី និងដើម្បី​រក​មធ្យោបាយ​បន្សាត់បង់​នូវ​ជម្លោះ
សាសនា​នាពេលនោះ។  សមាជិក​ទាំង​បួន​រូប​នោះ​គឺព្រះគ្រូ​សំ​សត្ថា  ជួន
ណាត​ ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត​, ភិក្ខុ អ៊ុំ ស៊ូ និងភិក្ខុ មឿង ។​

          អ្នកប្រាជ្ញ​ជាតិ​បារាំង​ម្នាក់​ឈ្មោះ ល្វី ហ្វី​ណូត៍ ជា​ចាងហ្វាង​សាលា​
បារាំងសែស ( សាលា​ចុង​បូព៌​ពា )  នា​ទីក្រុង ហាណូយ  បាន​មក​ដល់​ប្រ
ទេស​ខ្មែរ​នៅ​ឆ្នាំ​  ១៩២២​   ក្នុង​បេសកកម្មពិនិត្យមើល​កិច្ចការ​នៅ​នគរវត្ត
និងការសិក្សា​នានា​នៅ​ប្រទេស​ខ្មែរ។ លោក ហ្វី​ណូត៍ ជា​អ្នកស្ទាត់ជំនាញ​
នូវ​ភាសាបាលី សំស្ក្រឹត និងអក្សរ​ខ្មែរ​បុរាណ   ដែល​មាន​ចារិក​លើ​ផ្ទាំង​ថ្ម​
នានា ។  លោក​យល់ថា  ខ្មែរ​មិន​គួរ​សិក្សា​ភាសាឡាតាំងទៀត​ទេ   ព្រោះ​
មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​អក្សរសាស្ត្រ​ជាតិ​របស់​ខ្លួន     ហើយថា​នៅ​សាលា​
ធំៗខ្មែរ​គួរ​សិក្សាភាសាបាលី និងសំស្ក្រឹត ត្បិត​ភាសា​ខ្មែរ​មានទំនាក់ទំនង​
យ៉ាងច្រើន​ជាមួយ​ភាសា​ទាំងពីរ​នេះ ។

          ​លោក​បាន​មើលឃើញ​ទៀតថា  ឥឡូវនេះ   ភាសាបាលី​មាន​អ្នក
សិក្សា​ច្រើន​គួរសម​ហើយ ប៉ុន្តែ នៅ​មិនទាន់មាន​អ្នកសិក្សា​ភាសាសំស្ក្រឹត​
សោះឡើយ  ហេតុនេះ​លោក​បាន​ពិគ្រោះ​ជាមួយ  ឡឺ​រ៉េស៊ីដង់ត៍  ស៊ូ​ប៉េ​រី​
យើរ (ប្រចាំ​នៅ​កម្ពុជា ) ថា​ត្រូវ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ពី​រូប​ដែល​មានចំណះ
​វិជ្ជា​ច្បាស់លាស់​   ផ្នែកភាសាបាលី  ( ងាយស្រួល​បង្រៀន​ភាសាសំស្ក្រឹត
ព្រោះ​ភាសា​ទាំងពីរ​នេះ​ប្រហាក់ប្រហែលគ្នា) ទៅ​ទីក្រុង​ហាណូយហើយ​
លោក​នឹង​បង្រៀន​ដោយផ្ទាល់ បន្ទាប់មក​នឹង​បញ្ជូនព្រះសង្ឃ ទាំង​ពីរ​រូប​
នោះ អោយ​ត្រឡប់​មក​បណ្តុះបណ្តាល​ភាសា​នេះ​នៅ​កម្ពុជា​វិញ ។

          រាជការ​ខ្មែរ​ជ្រើសរើស​ព្រះសង្ឃ​បាន​មួយ​រូប​គឺ​   ព្រះគ្រូ​សង្ឃ​សត្ថា
ជួន ណាត   ដែល​កាល​នោះ    ព្រះអង្គ​មាន​នាទី​ជា​សាស្ត្រាចារ្យ​បង្រៀន​
ភាសាបាលី​នៅ​សាលា​បាលី​ជាន់ខ្ពស់   ( ពុទ្ធិក​សកលវិទ្យាល័យ​ព្រះសុរា​
ម្រឹត ) ។

          ព្រះគ្រូ​សង្ឃសត្ថា បាន​មាន​ព្រះ​ថេរ​ដីកា​ថា«បើ​រាជការ​បញ្ជូនព្រះ
សង្ឃ​អង្គណា​ទីទៃ​ពីព្រះគ្រូ​សង្ឃ​វិជ្ជា   ហួត តាត   នោះ  ព្រះអង្គ​នឹង​មិន​
និមន្ត​ទៅ​សិក្សា​ឡើយ  ត្បិត​មានតែ​ព្រះគ្រូ​រូបនេះ​ទេ   ដែល​មាន​ចំណេះ
វិជ្ជា​ផ្នែក​ភាសាបាលី  និងសំស្ក្រឹត​នេះ​ស្រាប់   សោតឯ​អាធ្យាស្រ័យ​ក៏​ត្រូវ​
គ្នា​ជាមួយនិង​ព្រះអង្គ​ផង​ទៀត »។ ​ ដោយហេតុនេះ ព្រះគ្រូ​សង្ឃ​វវិជ្ជានៃ
យើង​ក៏​បាន​ត្រូវ​បញ្ជូន​ទៅ​សិក្សានៅ​ទីក្រុង​ហាណូយជាមួយ​ព្រះគ្រូ​សង្ឃ
សត្ថា ជួន ណាត ទៀត​។

          ពួក​អ្នក​ប្រកាស​ខ្លួន​ថា ជា​អ្នក​ធម៌​ចាស់  ពេល​បាន​ដឹងថា   ព្រះគ្រូ​
ទាំង​ពីរ​រូប​ ដែលជា​អ្នក​ដឹកនាំ​ការសិក្សា​កែប្រែ​នូវ​ការប្រតិបត្តិ​ខុសឆ្គងឲ្យ
ត្រឡប់​ជា​ត្រឹមត្រូវ​វិញ​តាម​ពុទ្ធបញ្ញត្តិ​នេះ ​​​     ត្រូវបានរាជ​ការជ្រើសរើស​
បញ្ជូន​អោយ​ទៅ​សិក្សា​នៅ​ហាណូយ​យ៉ាងនេះ ពួក​នេះ​មាន​ការសប្បាយ
ចិត្តហើយបាន​ផ្សព្វផ្សាយ​ថា   ការបញ្ជូន​នេះ​ជា​លេស​ដែល​រាជការ​បោះ
បង់​ភិក្ខុ​ទាំង​ទ្វេ​នេះ​ចោល​តែ​ប៉ុណ្ណោះ   ហេតុនេះ   មុខ​ជា​នឹង​មិន​មាន​ថ្ងៃ​
ណា​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ឡើយ ។

          ព្រះគ្រូ​មាន​សារជាតិ​ជា​បណ្ឌិត   ​មិន​មាន​ទោមនស្ស​នឹង​រឿង​នេះ​
ឡើយ  លោក​បាន​ខិតខំ​សិក្សា  មិន​តែ​ភាសាសំស្ក្រឹត​ឡើយ   លោក​ថែម
ទាំង​បាន​សិក្សា​នូវ​អក្សរ​សិលា​ចារិក  និងស្វែងយល់​ពី​ជីវភាពស្រុកទេស ​
នៅ​ទីនោះ​ផងដែរ ។

          ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយមក  ​អនាគត​មហា​បុរស​របស់​យើងទាំង​
ទ្វេ  ត្រូវបាន​បញ្ជូន​ត្រឡប់​មកមាតុប្រទេស​វិញ  ហើយ​ព្រះគ្រូ​សង្ឃ​សត្ថា
ជួន ណាត ត្រូវបាន​ឲ្យបន្ត​កិច្ចការ​ជា​សាស្ត្រាចារ្យភាសាបាលី​តទៅទៀត
ខណៈ​ព្រះគ្រូសង្ឃ​វិជ្ជា ​   ហួត តាត     ត្រូវ​បាន​តែងតាំង​ជា​សាស្ត្រាចារ្យ​
បង្រៀនភាសាសំស្ក្រឹត​នៅ​សាលា​បាលី​ជាន់ខ្ពស់ ហើយក៏​ជា​សាស្ត្រាចារ្យ​
ភាសាសំស្ក្រឹត​ដំបូង​គេ​នៅ​កម្ពុជា   ចាប់តាំង​ពី​ការដួលរលំ​   អាណាចក្រ​
អង្គរ។

                     ចំណេះដឹង និងការកសាង៖

សម្ដេចព្រះពោធិវ័ង្ស   ហួត តាត   មានចំណេះវិជ្ជាខាងផ្លូវលោក

និង សាសនាដូចតទៅនេះ៖

       ចេះភាសាបាលី យ៉ាងស្ទាត់ជំនាញ

               ចេះអក្សរទេវនាគិរី និងភាសាសំស្ក្រឹតយ៉ាងល្អិតល្អន់

              ចេះភាសាបារាំង និង អង់គ្លេសល្មមប្រើការបាន

               ចេះភាសាថៃ លាវ អាចនិយាយបាន និង សរសេរបាន

               ចេះអានអក្សរថ្មខ្មែរបុរាណ។

 

            គិតត្រឹមពីពេលដែលឡើងកាន់តំណែង​

      ជាចាងហ្វាងពុទ្ធិកវិទ្យាល័យមក សម្ដេចបានបង្កើត៖

 

       គិលានដ្ឋានមួយសម្រាប់សមណនិស្សិតពុទ្ធិកវិទ្យាល័យព្យាបាល​

ជំងឺ។

       សុំរដ្ឋាភិបាលបង្កើនថ្នាក់រៀន ដែលមានសិស្សដល់ទៅ ២០០នាក់​

          ចូលរៀននៅគ្រឹះស្ថានសិក្សានេះ

      សុំកែប្រែឈ្មោះពីសាលាបាលីជាន់ខ្ពស់    ជាពុទ្ធិកវិទ្យាល័យព្រះ​

        សុរាម្រិត និងកែប្រែ​កម្មវិធី​បង្រៀនឲ្យចម្រើនខាងផ្លូវសាសនានិង

        ផ្លូវលោក។

       សុំបង្កើតអគ្គាធិការដ្ឋានសិក្សាមួយនៅភ្នំពេញ    និងកែប្រែពីសា

        លាបាលីរង ឲ្យទៅសាលាជា​ពុទ្ធិកបឋមសិក្សាវិញ និងកែប្រែកម្ម

        វិធីសម្រាប់បង្រៀនទៀត។

       ឆ្នាំ១៩៦៥បានស្នើឲ្យរៀបចំកែប្រែទម្រង់សាលាពុទ្ធិកបឋមសិក្សា

        ម្ដងទៀត  ដើម្បីឲ្យសាលា​នេះ  មានជំហររឹងប៉ឹង  និងដំណើរការ

        ល្អ។

       កសាងកុដិ សាលាធម្មមន្ទីរ សាលាពុទ្ធិកបឋមសិក្សាសាលាបឋម

        សិក្សា អនុវិទ្យាល័យ នៅស្រុកឧដុង្គ វិហារបេតុងនៅវត្តប្រាង្គ។

      ឆ្នាំ ១៩៦៦ សាងមណ្ឌលសុខភាបមួយនៅទីប្រជុំជនឧដុង្គ សមិទ្ធិ

        ផលផ្សេងក្នុងវត្ត​ឧណ្ណាលោម​មានដូចជា ឧបដ្ឋានសាលាកុដិ និង

        ពុទ្ធិកបឋមសិក្សាជាដើម។

       ចាត់ចែងកសាងអាគារសិក្សាឲ្យកើតឡើងយ៉ាងសមរម្យក្នុងបរិវេ

        ណពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ និង ពុទ្ធិកវិទ្យាល័យព្រះ

        សុរាម្រិត      ដែលមានសម្ដេចសីហនុជាប្រមុខរដ្ឋបរិច្ចាគ​ព្រះរាជ

        ទ្រព្យផ្ទាល់។

 

គ្រឿងឥស្សរិយយស ដែលសម្ដេចទទួលបាន៖

 

       ថ្ងៃទី១៨ កុម្ភៈ ឆ្នាំ១៩៣២ មេដាយមាសមុនីសារភណ្ឌនៃប្រទេស

        កម្ពុជា

       ថ្ងៃទី  ១៩  វិច្ឆិកា ឆ្នាំ ១៩៣២ មេដាយ សឹវ៉ាលីយេ អស្សរិទ្ធិ ដំរី ១

        លាន និងស្វេតឆត្រក្រុង​ហ្លួងព្រះបាង។

      ថ្ងៃទី០១ មករា ឆ្នាំ១៩៤៤ មេដាយសឹវ៉ាលីយេដឺឡាឡេស្យុងដូនើរ

        នៃប្រទេសបារាំង

       ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ១៩៥២ មេដាយ សេន

       ថ្ងៃទី០៥ មេសា ឆ្នាំ១៩៦២ មេដាយវរសេនា

       ថ្ងៃទី១៩ ឧសភា ឆ្នាំ១៩៦៤ មេដាយ មហាសិរីវឌ្ឍន៍សុវត្ថារា

 

ស្នាព្រះហស្តតែងនិពន្ធ៖

 

សម្ដេចបានបន្សល់ទុកនូវគម្ពីរដីកា ដែលបានប្រែពីភាសាបាលីម

កជាភាសាខ្មែរជាច្រើនច្បាប់​ មាននៅតាមបណ្ណាល័យជាតិកម្ពុជា បណ្ណា

ល័យពុទ្ធសាសនបណ្ឌិត្យ  និងបណ្ណាគារឯកជន​ខ្លះទៀតដែលបានបោះ

ពុម្ពផ្សាយមានដូចជា៖

 

សៀវភៅសាមណេរវិន័យ

បកិណ្ណកបរិត្ត

សត្តបរិត្ត និង ទ្វាទសបរិត្ត

សុរាមេរយកថា

សីមាវិនិច្ឆ័យ

អក្ខទោសកថា

សិង្គាលោវាទសូត្រ

សារទេសនា

ធម្មសង្គហៈ

វេយ្យាករណ៍សំស្ក្រឹត

ពុទ្ធសាសនាសង្ខេបក្នុងផ្នែកយុវពុទ្ធិកសិក្សាសម្រាប់យុវជនសិក្សា

ភិក្ខុអបរិហានីយធម្មសូត្រ

ឥទ្ធិបាទបរិយាយ

អរិយទ្រព្យបរិយាយ

សាមគ្គីធម៌

ឧបក្កិលេសធម៌

ពុទ្ធសាសន៍សង្ខេប

រដ្ឋបាលសូត្រ

ពុទ្ធិកសិក្សាបច្ចុប្បន្ន

ការប្រាស្រ័យរឭកចំពោះបងប្អូន

ស្វែងយល់អំពីអង្គរ

កល្យាណមិត្ត ។ល។

 
ធ្វើឯកសារ​ ១៥ វិច្ឆិកា ២០១២
 

No comments:

Post a Comment