Monday, November 26, 2012

ព្រះ​មហាវិមលធម្ម ថោង




(ដក​ស្រង់​​ពីការរៀបរៀងរបស់ព្រះ​ឧត្ដម​មុនី អ៊ុម-ស៊ូ)

          ព្រះ​មហាវិមលធម្ម នាម​ដើម ថោង  នាម​ក្នុង​ភិក្ខុ​ភាវៈ​ជា​ព្រហ្ម​បណ្ឌិត​ជាតិ​
ខ្មែរ លោក​កើត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣ កើត ខែ​ចេត្រ ឆ្នាំ​កុរ​ចត្វាស័កព.ស២៤០៥  

(.. ១៨៦២) ។ បិតា​ឈ្មោះ ​ រ័តន៍  មាន​គោរម្យងារ​ជា​ ឧកញ៉ា​ពិភក្ដិវាទិ  មាតា​

 ឈ្មោះ​ខាវ ស្រុក​កំណើត​នៅ​ភូមិ​កំពង់ផែ ក្រុង​ភ្នំពេញ ។

          លុះបាន​អាយុ ១៧ ឆ្នាំ ក្នុង​ឆ្នាំ​ខាល​សំរឹទ្ធិស័ក បាន​បួស​ជា​សាមណេរ ក្នុង​

សំណាក់​សម្ដេច​ព្រះ​មហា​សង្ឃរាជ​  និល ទៀង នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ 

លោក​បាន​សិក្សា​ភាសា​បាលី  ព្រះ​ត្រៃបិដក​  អំពី​សំណាក់​អាចារ្យ​ជា​ច្រើន   មាន​

សម្ដេច​ព្រះ​មហា​សង្ឃរាជ​ព្រះ​នាម  ទៀង  និង​លោក​ឧកញ៉ា​សុធម្មមេធា  រ៉ត ជា​

ដើម   ហើយ​បាន​ធ្វើ​ជា​អាចារ្យ​បង្រៀន​ភាសា​បាលី​  ដល់​សិស្ស​ទាំង​ឡាយ​តាំង​ពី​

នៅ​ជា​សាមណេរ ។ កំណត់​អាយុ ២១ ឆ្នាំ ក្នុង​ឆ្នាំ​មមី​ចត្វាស័ក លោក​បាន​បំពេញ 

​ឧបសម្ប័ទ​ជា​ភិក្ខុ​សង្ឃ​ក្នុង​ពទ្ធសីមា​វត្ត​ឧណ្ណាលោម ។  ក្នុង គ.. ១៨៩០    បាន​

ឡើង​ជា​សមណស័ក្ដិ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា   បន្ទាប់​មក​ទៀត​ឡើង​ជា​បាឡាត់​សង្ឃ​

វិជ្ជា ។

          ព្រះជន្មាយុ ២១ ឆ្នាំ លោក​មាន​បំណង​ចង់​បាន​សាស្ត្រា​បាលី​ព្រះ​ត្រៃបិដក​

អក្សរខ្មែរ​ពី​ប្រទេស​សៀម យក​មក​តំកល់​ទុក​នៅ​ប្រទេស​ខ្មែរ​ពន់​ពេក   ទើប​ចូល​

ទៅ​ថ្វាយ​បង្គំ​លា  សម្ដេច​ព្រះ​មហា​សង្ឃរាជ​ជា​ព្រះ​ឧបជ្ឈាយ៍  ទ្រង់​បាន​អនុញ្ញាត​

បើក​ឲ្យ​ទៅ​ដោយ​ស្រួល  រួច​ហើយ​លោក​រៀបចំ​ដំណើរ​ចេញ​ទៅ  នៅ​ថ្ងៃ ៣ រោជ 

ខែ​អស្សុជ  ឆ្នាំ​ខាល ។  ឯ​ដំណើរ​ទៅ​ប្រទេស​សៀម   ក្នុង​ជាន់​នោះ​លំបាក​ណាស់ 

ត្រូវ​ទៅ​តាម​ផ្លូវ​ទឹក​ខ្លះ ផ្លូវ​គោក​ខ្លះ អស់​កាល​ជា​យូរ​ថ្ងៃ ទើប​បាន​ដល់ ។

          កាល​ទៅ​ដល់​ប្រទេស​សៀម​ហើយ   លោក​បាន​គង់​នៅ​វត្ត​ចក្កវត្តិរាជាវាស​

ក្រុង​បាងកក បាន​ទទួល​សេចក្ដី​ទំនុក​បំរុង​រាប់អាន​និង​សេចក្ដី​សរសើរ​ជា​ច្រើន អំ

 លោក​គង់​នៅ​បាងកកបាន  ១២  ខែ   ក៏​សូម​ថ្វាយ​ព្រះ​ពរ​លា​ក្រុម​ព្រះ​ទំរង់​រាជានុ 

ភាព វិល​ត្រឡប់​មក​ប្រទេស​ខ្មែរ​វិញ ទ្រង់​បាន​សូម​អង្វរ​ឃាត់​លោក​ជា​ច្រើន​លើក 

ដើម្បី​សូម​លោក​គង់​នៅ​ទីនោះ​ឲ្យ​បាន​យូរ​តទៅ​ទៀត ប៉ុន្តែលោក​ពុំ​ព្រម ទើប​ទ្រង់​ 

ចាត់ចែង​រៀប​ជូន​ដំណើរ​លោក ។  ទ្រង់​បាន​ចេញ​ចុតហ្មាយ   ច្បាប់​ប្រាប់​ដល់​

អ្នក​រាជការ​តាម​រយៈ​ផ្លូវ​ឲ្យ​ជូន​ដំណើរ​លោក​តៗទៅ តាំង​ពី​ក្រុង​បាងកក​រហូត​មក

​ដល់​បាត់ដំបង  ដែល​ជំនាន់​នោះ  នៅ​ក្នុង​អំណាច​រាជការ​សៀម​នៅ​ឡើយ ដល់​ទី​

បំផុត​លោក​បាន​ចូល​មក​ក្រុង​ភ្នំពេញ​វិញ (បាន​ទាំង​នាំ​គម្ពីរ​ដីការ​ផ្សេងៗ ជា​ច្រើន​ 

មក​ជា​មួយ​ផង ?)

          លុះ​មក​ដល់ គ.. ១៩០៣ ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​ព្រះ​បាទ​សម្ដេច​ព្រះ 

នរោត្ដម  ទ្រង់​ប្រោស​ព្រះ​រាជទាន​ទី​រាជា​គណៈងារ​ជា ​ ព្រះ​មហាវិមលធម្ម​  រឿន 

ហ្លួង ។ ដល់​មក​ក្នុង គ.. ១៩១៤ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ស៊ីសុវត្ថិ ទ្រង់​តាំង​

លោក​ឲ្យ​ធ្វើ​ជា​ចាងហ្វាង​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ ។ តមក​ទៀត រាជការ​

បាន​តាំង​លោក​ជា​ក្រុម​ជំនុំ​សព្វវចនាធិប្បាយ​ខ្មែរ ។

          ព្រះ​មហាវិមលធម្ម  ថោង   បាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​រាជការ ដូច​

ខាង​ក្រោម​នេះ :

          - មណីសារាភរណ៍ (២៩- សីហា ១៩០៥)

          - មេដាយ​មាស (១៩ កុម្ភៈ ១៩១៧)

          - អូហ្វិស្យេរដាកាដេមី (៣០ មិថុនា ១៩៩២២)

          ចំណេះ​វិជ្ជា​ដែល​លោក​បាន​ចេះ​ដឹង​នោះគឺ​ភាសា​បាលី អក្សរភាសាសៀម 

អក្សរ - ភាសា​លាវ  ស្ទាត់​ដូច​ភាសា​ខ្មែរ​ដែរ   អក្សរ​ភូមា  លង្កា   មើល​សរសេរ​ជា​

បាលី​បាន ។

          កិច្ចការ​ដែល​ជា​ស្នាដៃ   ដែល​លោក​បាន​ប្រែ​និង​រៀបរៀង​ទុក​គឺ   អនាគារ 

វិន័យ អាគារវិន័យ បព្វជ្ជាខន្ធក​សង្ខេប ឧបោសថ​កថា កាលាមសូត្រ បរាភវសូត្រ 

អក្ខរាភិធានស័ព្ទ គម្ពីរ​វុត្តោទ័យ ។

          ព្រះ​មហាវិមលធម្ម  ថោង ជា​អ្នក​ប្រាជ្ញ ១ រូប  ដែល​យក​ព្រះ​ទ័យ​ទុក​ដាក់​

ជា​ទី​បំផុត   ក្នុង​ការ​ពង្រីក​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​និង​អក្សរសាស្ត្រ​ខ្មែរ   ឲ្យ​បាន​ចំ 

រើន​លូតលាស់​តាម​កាល​សម័យ។ លោក​បាន​បំពេញ​ករណីយកិច្ច​តាម​នាទី​របស់​ 

លោក ឥត​ធុញ​ទ្រាន់ ដរាប​មក​ដល់​ព្រះ​ជន្មាយុ​គំរប់ ៦៥ ក្នុង​ឆ្នាំ​ថោះ ខែ​អាសាធ 

៤រោច (១៨--២៧)នៅ​វេលា​យប់ លោក​ក៏​ចាប់​មាន​រោគាពាធ​ជា​ទម្ងន់បណ្ដាល​

ទៅ​ជា​ទល់​ចង្អោរ​អត់​អាហារចំនួន​១៥ ថ្ងៃ ទើប​លោក​ទទួល​អនិច្ចធម្ម​ទៅ​ក្នុង​រាត្រី​ 

ម៉ោង ២ នឹង ១២ នាទី នៅ​ថ្ងៃ​អង្គារ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ ថោះ​នព្វស័ក ព.

២៤៧០ (--២៧) នៅ​កុដិ​របស់​លោក​ក្នុង​ឧណ្ណាលោម​ក្រុង​ភ្នំពេញ ។


ឧកញ៉ាសុត្តន្តប្រីជា ​ ឥន្ទ


ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ​កើត​នៅ​ថ្ងៃចន្ទ ខែ​អាសាធ ឆ្នាំវក ពុទ្ធសករាជ​ ២៤០៣ ត្រូវនឹងថ្ងៃទី ២២ កក្កដា ឆ្នាំ១៨៥៩ នាភូមិរការ​កោង ខេត្ត​មុខកំពូល មាតា​ឈ្មោះ យាយ​មុំ បិតា​ឈ្មោះ បញ្ចងកែ។ អាយុ ១០​ឆ្នាំ ទៅនៅ​វត្ត​សិក្សា​អក្សរ​ខ្មែរ អាយុ ១៥​ឆ្នាំ ចេញ​រៀន​ប្រែ​ព្រះបរិយត្តិ បួស​ជា​សាមណេរ​នៅវត្ត​ព្រែក​ពោធិ៍។ បួស​បាន ១វស្សា សឹក​​ចាក​ភេទ​ពី​សាមណេរ រួច​ទៅរៀន​នឹង​លោក​ព្រះ​អាចារ្យពេជ្រ នាស្រុកព្រះ​ត្រពាំង។ អាយុ ១៨​ឆ្នាំ បន្តទៅ​រៀន​ជាមួយ​លោក​គ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ លុះអាយុ ១៩ឆ្នាំ ទៅ​រៀន​នឹង​លោក​គ្រូ​អាចារ្យសុខ វត្តកែវ ស្រុកបាត់ដំបង។ អាយុបាន ២០ឆ្នាំ ​បួស​ជា​ភិក្ខុ​នៅ​វត្តកែវ បានមួយ​វស្សា លា​ព្រះគ្រូ​ឧបជ្ឈាយ៍ទៅ​រៀន​នៅទីក្រុងបាងកក ប្រទេសសៀម។ បាន៧ឆ្នាំក៏​វិល​មក​ស្រុក​ខ្មែរ​វិញ ​ក្នុងអំណាចលោកព្រះយ៉ា កៈថាថន ញ៉ុញ នៅ​វត្តកណ្តាល ស្រុកបាត់ដំបង ប្រមាណជា ១០​វស្សា លា​ចាក​សិក្ខា​បទ​មក​ មាន ភរិយា​បុត្រនៅ​ភូមិ​ជ្វា​ធំ។ លោ​កកៈថាថន ឈុំ ឱ្យងារជាទី​ហ្លួងវិចិត្រវោហារ ហើយបាន​តែង​​ ​ប្រែ​បាលី​ជា​សម្រាយ​មាន​ឈ្មោះ ៤៤ ឈ្មោះជា​សៀវភៅ​ខ្លះ ចារ​ស្លឹករឹត​ខ្លះ ។
លុះ​អាយុ​បាន ៥៥​ ឆ្នាំ រាជការ​ក្រុង​ភ្នំពេញ ឲ្យ​យក​មក​តាំង​ជា​ទី ឧកញ៉ាសុត្តន្តប្រីជា ប្រោស​ឲ្យ​ជួយ​តែង​សព្វវចនាធិប្បាយ​ខ្មែរ នៅ​ទី​សាលា​បាលី ក្នុង​រវាង​អាយុ ៥៥​ឆ្នាំ ដល់អាយុ ៦៥​ឆ្នាំ បាន​លា​រាជការ វិល​មក​នៅ​ស្រុក​បាត់ដំបង​វិញ ។ នៅ​ថ្ងៃ ១០​ កើតខែអស្សុជ ឆ្នាំជូតឆស័ក មាន​រោគ​ក្អក អស់បណ្ដាកូនចៅ​ នាំ​គ្នាខិតខំព្យាបាល ក៏​ពុំ​បាន​ធូរ​ឡើយឡើយ, លុះ​ដល់​ថ្ងៃ អាទិត្យ ១២​កើត ខែកត្តិក ឆ្នាំជូត ឆស័ក លោកក៏​ទទួល​អនិច្ចកម្ម​នៅ​វេលា​ម៉ោង ៨​ព្រឹក ​ថ្ងៃ ៨ ខែវិច្ឆិកា ឆ្នាំ ១៩២៤ ។
ស្នាដៃ​របស់​លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ មាន​ច្រើន​​ដូច​ជាៈ គតិលោក ​១០​ខ្សែ, និរាស​នគរវត្ត, រឿង​អំបែងបែក, បឋម​សម្ពោធ, លោ​ក​នីតិបករណ៍, សុភាសិត​ច្បាប់​ស្រី, ក្បួន​មេកាព្យ ។ល។ នៅ​ចុង​សតវត្ស​ទី ១៩ និង​នៅ​ដើម​សតវត្ស​ទី ២០ ប្រជារាស្ត្រ​នៅបាត់ដំបង ស្គាល់​លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ នេះ​ណាស់ ។ គ្រប់​គ្នា​ហៅ​គាត់ ​ថា អាចារ្យ​ឥន្ទៗ ។ អ្នក​បាត់ដំបង​ទាំង​អស់​ សុទ្ធ​តែ​សរសើរ​ស្នាដៃ និង​សំនួនវោហារ​របស់​គាត់​គ្រប់​គ្នា ។ នៅ​ពេល​ដែល​ខ្មែរ​យើង​មិន​ទាន់​មាន​សៀវភៅបោះពុម្ព អ្នក​បាត់ដំបង​នាំ​គ្នា​ខ្ចី​សៀវភៅដែល​ជា​ស្នាដៃ​របស់​គាត់​ យក​មក​ចម្លង​ទុក​ចែក​គ្នា​អាន​បន្ត​ពី​មួយ​ទៅ​មួយ ហើយ​មា​ន​អ្នក​ខ្លះ​ន្ទេញកំណាព្យគាត់​ទាំង​ទំព័រ​ៗចាំ​រត់​មាត់ ។ លោក​ឧកញ៉ាសុត្តន្តប្រីជា​ ឥន្ទ ជា​កិត្តិយស​ធំ​ណាស់​សម្រាប់ខេត្តបាត់ដំបង នៅ​សម័យដែល​ខេត្ត​នេះ​នៅ​ក្រោម​អំណាច​សៀម​អស់​ពេលជាង ​ មួយ​សត​វត្ស ។ គាត់​ជា​ភស្តុ​តាង​រស់​បញ្ជាក់​ថា​ សៀម​អាច​ជ្រៀត​ជ្រែក​បាន ​តែ​ក្នុង​វិស័យ​ រដ្ឋបាល​ប៉ុណ្ណោះ តែ​មិន​អាច​ជ្រៀត​ជ្រែក​ចូល​ក្នុង​ផ្នត់​គំនិត ​ខ្មែរ​នៅ​បាត់ដំបង​ ដែល​ជា​ខ្មែរ​នោះ​ទេ ។
គួរ​រំឭកទៀត​ដែរ​ថាលោក​ តង់ដារ ដែល​ជា​បេសក​សង្ឃ​កាតូលិក ដែល​មក​តាំង​នៅបាត់ដំបង ពី​ឆ្នាំ ១៩០១ ដល់ ១៩០៤ ក៏​បាន​យក​ចិត្ត​ទុក​ ដាក់​និង​អក្សរសាស្ត្រ​ខ្មែរ​​ណាស់​ដែរ។ លោក​បាន​ទៅ​ប្រឹក្សា​រៀន​សូត្រ​ជា ​មួយលោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ហើយ​បាន​ចង​ក្រង ​វចនានុក្រម​ខ្មែរ-បារាំង មួយ​មានឈ្មោះថា វចនានុក្រម​តង់ដារ ដែល​ជា​ស្នាដៃ​ដ៏​សំខាន់​មួយ​ពិបាក​រក​ជា​ទី​បំផុត ។ ដូច្នេះ លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ក៏​បាន​ចូលរួម​ក្នុង​ការ​ចង ក្រង​វចនានុក្រម​នេះ​ដែរ ។

យោងឯកសាររបស់លោក តូច ឈួន បោះពុម្ពគ្រាទី ២ ឆ្នាំ ១៩៩៤ សម្រួលអត្ថបទឡើងវិញថ្ងៃ ១២ តុលា ២០១២, រ័ត្នន៍ សេនា។


ព្រះអង្គ ឌួង


           ​​ព្រះអង្គប្រសូតិនៅថ្ងៃទី៩ ខែអាសាធ ឆ្នាំរោង អដ្ឋស័ក ព.ស២៣៤០
ត្រូវនឹងគ.ស១៧៩១ នៅក្រុងឩត្តុង ។

          ជាបុត្រពៅរបស់ព្រះអង្គ អេង  និងមាតានាម អ្នកម្នាង រស់  មានព្រះ 
រាម៤អង្គគឺៈ អង្គចន្ទ អង្គភឹម អង្គស្ងួន អង្គអ៊ឹម

          ចូលទីវង្គតនៅថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំវក ទោស័ក ព.ស២៤០៤ 
ត្រូវនឹងថ្ងៃទី១៦ ខែតុលា គ.ស១៨៦០ នៅវេលាម៉ោង៤ និង១៥នាទី ដោយ
រោគមនោបាតក្នុងព្រះជន្មាយុ ៦៥វស្សា ។

ស្នាព្រះហស្ដៈ

         
រឿងចំប៉ាថោង (១៨១០)
          រឿងព្រះវេស្សន្តរកំរងកែវ (ឆ្នាំមិនពិតប្រាកដ)
          រឿងកាកី (១៨១៥)
          ច្បាប់ស្រី (១៨៣៧) ។

Saturday, November 24, 2012

សម្ដេចព្រះសង្ឃរាជ ទេព វង្ស




 

          សម្ដេចព្រះសង្ឃរាជ ទេព វង្ស​​ ប្រសូតិ ព​.​ស​.២៤៧៦ គ​.​ស​.១៩៣២
នៅ​ភូមិ ​ត្រពាំង​ឈូក  ស្ថិតក្នុង​ឃុំ​ជ្រាវ  ស្រុក​សៀមរាប ខេត្តសៀមរាប​ បិតា​ ​

នាម ទេព ឈិ​ត និង​មាតា​នាម ប៉ិច អាត់​ ។

ការសិក្សា
          ព្រះជន្ម​បាន​១០​ឆ្នាំ នៅ​ឆ្នាំម្សាញ់ ត្រី​ស័ក ព​.​ស​.២៤៨៥ គ​.​ស​១៩៤១ 

ត្រូវ​បានមាតាបិតា​​  បញ្ជូន​ឲ្យ​ទៅ​សិក្សា​អក្សរសាស្ត្រ  និង​គណិត​សាស្ត្រ​នៅ

វត្ត​រាជ​បូព៌  ក្រោម​ការគ្រប់គ្រង​រប​ស់​ព្រះគ្រូ​សមុហ៍ ហ៊ីង ម៉ៅ ចៅអធិការ​វត្ត​

រាជ​បូព៌​។​

          ព្រះ​ជន្មាយុ​១៦​វស្សា ក្នុង​ឆ្នាំកុរ នព្វស័ក ព​.​ស​.២៤៩១ គ​.​ស​១៩៤៧ 

សម្ដេច​បាន​បួស​ជា​សាមណេរ​ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​សមុហ៍​គណ 

ហ៊ីង ម៉ៅ និង​ជា​ព្រះចៅអធិការ​វត្ត​រាជ​បូព៌ ខេត្តសៀមរាប​  ។​ ​ការ​បួស​ជាសា 

មណេរ​នេះ​បានត្រឹមតែ​ ៩​ខែ​ទេ សូម​លាចាក​សិក្ខាបទ មករក​ស៊ី​ចិញ្ចឹម​ព្រះ​

មាតា​វិញ​។​

          នៅ​ឆ្នាំរោង  ចត្វា​ស័ក  ព​.​ស​.២៤៩៦  ត្រូវ​នឹង​ថ្ងៃទី​ ១០ ខែមិថុនា ឆ្នាំ​

១៩៥២ នៅពេល​ដែលមាន​ព្រះជន្ម​២១​វស្សា  សម្ដេច​បាន​បំពេញ​ឧបសម្ប 

ទា​ជា​ភិក្ខុ​ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍​ព្រះ​ សមុហ៍​គណ ហ៊ីង ម៉ៅ នា​ម្ប​ញ្ញត្តិ​

ពុទ្ធ​សរ ក្នុង​ព័ទ្ធសីមា​វត្ត​រាជ​បូព៌  ដោយ​មាន​​ព្រះ​គ្រូសូត្រស្ដាំ តន់ លុយ ពុទ្ធ​

ត្ថេ​រ ជា​កម្មវាចា  និង​លោក​គ្រូសូត្រឆ្វេង ថា​ត់ បិត ឥន្ទ​ជាតិ  ជា​អនុ​សុ​វណ្ណា​

ចា​រ្យ និង​ឧបសម្ប​ទា​កម្ម​​ជាតិ​ភិក្ខុភាវៈ ខេត្តសៀមរាប​។​

          ព្រះជន្ម​បាន​២៥​វស្សា នៅ​ឆ្នាំវក ព​.​ស​.២៥០០ គ​.​ស​.១៩៥៦ ព្រះគ្រូ​

សមុហ៍​គណ ហ៊ីង ម៉ៅ បានតែងតាំង​ភិក្ខុ ទេព វង្ស  ឲ្យ​ធ្វើជា​គ្រូសូត្រ​ជំនួយ 

ការ​។​

          ​ចាប់ពី​ឆ្នាំ​ ១៩៧៥ ដល់​ ១៩៧៩  នៅ​ក្នុងសម័យ​ខ្មែរក្រហម  សម្ដេច 

ត្រូវបាន​គេ​បង្ខំ​ឲ្យ​សឹក    និង​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ដូច​ប្រជា 

ជន​ស្លូតត្រង់​ខ្មែរ​ដទៃទៀត​ដែរ​។​

          ​ព្រះ​ជន្មាយុ​បាន​៤៨​វស្សា  នៅពេល​ប្រជាជន​ខ្មែរ  បាន​រួច​ផុតពី​របប​

ខ្មែរក្រហម ព្រះអង្គ​បាន​និមន្ត​បួស​ឡើងវិញ នៅ​ថ្ងៃ​១៣​រោច ខែ​ភទ្របទ ឆ្នាំ 

មមែ ឯកស័ក ព​.​ស​.២៥២៣   ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​១៩៧៩ សម្ដេច​

បាន​បំពេញ​ឧបសម្បទា​ឡើងវិញ​ជា​លើក​ទី​ពីរ  ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍​

ព្រះនាម  ឋិត សី​លោ  ក្នុង​ពុទ្ធ​សីមា  វត្ត​ឧណ្ណាលោម  ក្រុងភ្នំពេញ​។ ពេល​

បួស​រួច   ព្រះ​ឧបជ្ឈាយ៍បាន  ប្រកាស​នៅក្នុង​ជំនុំ​សង្ឃ​ថា  ភិក្ខុ ទេព វង្ស ឲ្យ​

ឡើង​ឋា​នុ​ក្រម មាន​ឋានន្តរស័ក្ដិ​ជា​ព្រះគ្រូ​វិន័យធរ​។​

                 ព្រះអង្គ​ទ្រង់​បាន​សិក្សា​អក្សរសាស្ត្រ និង​គណិតវិទ្យា

                 ព្រះអង្គ​បានបញ្ចប់​ការសិក្សា​ធម្ម​វិន័យ​ទាំងបី​កម្រិត គឺ​ថ្នាក់​               

​​​​​​​                    ត្រី​ទោ​ឯក​។
                ព្រះអង្គ​ចេះ​សូធ្យ​វិន័យ​បាដិមោក្ខ​យ៉ាង​ស្ទាត់ជំនាញ​។
                 ព្រះអង្គ​មាន​ជំនាញ​ខាង​បង្ហាត់​វិបស្សនាធុរៈ និង​សមថកម្ម​​                

                    ដ្ឋាន​

សមណស័ក្តិ
          នៅ​ឆ្នាំ​​ ១៩៥៧  ព្រះអង្គ​ត្រូវបានតែងតាំង​ជា​គ្រូសូត្រឆ្វេង​នៅ​វត្ត​រាជ​

បូព៌ ខេត្តសៀមរាប​
          នៅ​ឆ្នាំ​  ១៩៧៩   បន្ទាប់ពី​ព្រះអង្គ​ឧបសម្បទា​ជាថ្មី   សម្ដេចត្រូវបាន 

តែងតាំង​ជា​ព្រះប្រធាន​សង្ឃ​កម្ពុជា   ធ្វើជា​ព្រះ​ឧបជ្ឈាយ៍  និង​ជា​ព្រះ​វិន័យ 

ធរក្នុង​រដ្ឋ​កម្ពុជា​
          នៅពេល​ទ្រង់មាន​ព្រះជន្ម​បាន​៦០​វស្សានៅ​ថ្ងៃ​សុក្រ ២​កើត ខែ​ក​ក្ដិ​ក

ឆ្នាំមមែ ត្រី​ស័ក ព​.​ស​.២៥៣៥ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ១៩៩១សម្ដេច​ 

ត្រូវបាន​ថ្វាយ​ងារ​ជា    ព្រះមហា​សុមេធាធិបតី   និង​ជា​សង្ឃនាយក ដោយ​

សម្ដេច ជា ស៊ីម ប្រធាន​ក្រុមប្រឹក្សារដ្ឋ​កម្ពុជា​

 

          នៅក្នុង​ព្រះ​ជន្មាយុ​៦០​វស្សា​នេះ​ដដែល នៅ​ថ្ងៃ​សុក្រ ៩​កើត ខែ​ក​ត្ដិក 

ឆ្នាំមមែ ត្រី​ស័ក ព​.​ស​.២៥៣៥  ត្រូវ​នឹង​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​  ១៩៩១  ព្រះ 

មហា​​សុមេធាធិបតី   ទេព   វង្ស   ត្រូវបានតែងតាំង​ជា​សម្ដេចព្រះសង្ឃរាជ 

គណៈ  មហានិកាយ​នៃ​កម្ពុជា   ដោយ​ព្រះរាជក្រឹត្យ​ព្រះករុណា   ព្រះបាទ 

សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ជា​ព្រះប្រមុខរដ្ឋ និង​ជា​ព្រះប្រធាន​ក្រុមប្រឹក្សា​

ជាតិ​ជាន់ខ្ពស់​

 

          នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០០៦ សម្ដេច​ត្រូវបានតែងតាំង​ជាសម្ដេច​ 

ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី  សម្ដេច​មហាសង្ឃរាជ   នៃ​ព្រះរាជាណាចក្រ​

កម្ពុជា ដោយ​ព្រះករុណា​ព្រះបាទ  សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី 

និង​បានទទួល​ព្រះ​រាជានុញ្ញាត​ពី​សំណាក់​ព្រះករុណា​ព្រះបាទ​ សម្ដេចព្រះ 

ន​រោ​ត្ដម សីហមុនី ឲ្យ​ប្រើ​រាជ​ស័ព្ទ និង​ផ្លិត​យស​ពិសេស​។