(ដកស្រង់ពីការរៀបរៀងរបស់ព្រះឧត្ដមមុនី អ៊ុម-ស៊ូ)
ព្រះមហាវិមលធម្ម
នាមដើម ថោង នាមក្នុងភិក្ខុភាវៈជាព្រហ្មបណ្ឌិតជាតិ
ខ្មែរ លោកកើតនៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ
ឆ្នាំកុរចត្វាស័កព.ស២៤០៥
(គ.ស. ១៨៦២) ។ បិតាឈ្មោះ រ័តន៍ មានគោរម្យងារជា ឧកញ៉ាពិភក្ដិវាទិ មាតា
ឈ្មោះខាវ ស្រុកកំណើតនៅភូមិកំពង់ផែ ក្រុងភ្នំពេញ ។
លុះបានអាយុ ១៧ ឆ្នាំ ក្នុងឆ្នាំខាលសំរឹទ្ធិស័ក បានបួសជាសាមណេរ ក្នុង
សំណាក់សម្ដេចព្រះមហាសង្ឃរាជ និល ទៀង
នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ
លោកបានសិក្សាភាសាបាលី ព្រះត្រៃបិដក អំពីសំណាក់អាចារ្យជាច្រើន មាន
សម្ដេចព្រះមហាសង្ឃរាជព្រះនាម ទៀង និងលោកឧកញ៉ាសុធម្មមេធា រ៉ត ជា
ដើម ហើយបានធ្វើជាអាចារ្យបង្រៀនភាសាបាលី ដល់សិស្សទាំងឡាយតាំងពី
នៅជាសាមណេរ ។ កំណត់អាយុ ២១ ឆ្នាំ ក្នុងឆ្នាំមមីចត្វាស័ក
លោកបានបំពេញ
ឧបសម្ប័ទជាភិក្ខុសង្ឃក្នុងពទ្ធសីមាវត្តឧណ្ណាលោម ។ ក្នុង គ.ស. ១៨៩០ បាន
ឡើងជាសមណស័ក្ដិជាព្រះគ្រូសង្ឃសត្ថា បន្ទាប់មកទៀតឡើងជាបាឡាត់សង្ឃ
វិជ្ជា ។
ព្រះជន្មាយុ ២១ ឆ្នាំ
លោកមានបំណងចង់បានសាស្ត្រាបាលីព្រះត្រៃបិដក
អក្សរខ្មែរពីប្រទេសសៀម យកមកតំកល់ទុកនៅប្រទេសខ្មែរពន់ពេក
ទើបចូល
ទៅថ្វាយបង្គំលា សម្ដេចព្រះមហាសង្ឃរាជជាព្រះឧបជ្ឈាយ៍
ទ្រង់បានអនុញ្ញាត
បើកឲ្យទៅដោយស្រួល រួចហើយលោករៀបចំដំណើរចេញទៅ នៅថ្ងៃ ៣ រោជ
ខែអស្សុជ ឆ្នាំខាល ។ ឯដំណើរទៅប្រទេសសៀម ក្នុងជាន់នោះលំបាកណាស់
ត្រូវទៅតាមផ្លូវទឹកខ្លះ ផ្លូវគោកខ្លះ អស់កាលជាយូរថ្ងៃ
ទើបបានដល់ ។
កាលទៅដល់ប្រទេសសៀមហើយ
លោកបានគង់នៅវត្តចក្កវត្តិរាជាវាស
ក្រុងបាងកក
បានទទួលសេចក្ដីទំនុកបំរុងរាប់អាននិងសេចក្ដីសរសើរជាច្រើន អំ
លោកគង់នៅបាងកកបាន ១២ ខែ ក៏សូមថ្វាយព្រះពរលាក្រុមព្រះទំរង់រាជានុ
ភាព វិលត្រឡប់មកប្រទេសខ្មែរវិញ
ទ្រង់បានសូមអង្វរឃាត់លោកជាច្រើនលើក
ដើម្បីសូមលោកគង់នៅទីនោះឲ្យបានយូរតទៅទៀត ប៉ុន្តែលោកពុំព្រម
ទើបទ្រង់
ចាត់ចែងរៀបជូនដំណើរលោក ។ ទ្រង់បានចេញចុតហ្មាយ ១ ច្បាប់ប្រាប់ដល់
អ្នករាជការតាមរយៈផ្លូវឲ្យជូនដំណើរលោកតៗទៅ
តាំងពីក្រុងបាងកករហូតមក
ដល់បាត់ដំបង ដែលជំនាន់នោះ
នៅក្នុងអំណាចរាជការសៀមនៅឡើយ ដល់ទី
បំផុតលោកបានចូលមកក្រុងភ្នំពេញវិញ (បានទាំងនាំគម្ពីរដីការផ្សេងៗ
ជាច្រើន
មកជាមួយផង ?) ។
លុះមកដល់ គ.ស.
១៩០៣ ព្រះករុណាជាម្ចាស់ជីវិតព្រះបាទសម្ដេចព្រះ
នរោត្ដម ទ្រង់ប្រោសព្រះរាជទានទីរាជាគណៈងារជា
ព្រះមហាវិមលធម្ម រឿន
ហ្លួង ។ ដល់មកក្នុង គ.ស. ១៩១៤ ព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិ
ទ្រង់តាំង
លោកឲ្យធ្វើជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ ។
តមកទៀត រាជការ
បានតាំងលោកជាក្រុមជំនុំសព្វវចនាធិប្បាយខ្មែរ ។
ព្រះមហាវិមលធម្ម ថោង បានទទួលគ្រឿងឥស្សរិយយសពីរាជការ ដូច
ខាងក្រោមនេះ :
- មណីសារាភរណ៍ (២៩- សីហា ១៩០៥)
-
មេដាយមាស (១៩ កុម្ភៈ ១៩១៧)
-
អូហ្វិស្យេរដាកាដេមី (៣០ មិថុនា ១៩៩២២)
ចំណេះវិជ្ជាដែលលោកបានចេះដឹងនោះគឺភាសាបាលី
អក្សរភាសាសៀម
អក្សរ - ភាសាលាវ
ស្ទាត់ដូចភាសាខ្មែរដែរ អក្សរភូមា លង្កា មើលសរសេរជា
បាលីបាន ។
កិច្ចការដែលជាស្នាដៃ ដែលលោកបានប្រែនិងរៀបរៀងទុកគឺ អនាគារ
វិន័យ អាគារវិន័យ បព្វជ្ជាខន្ធកសង្ខេប
ឧបោសថកថា កាលាមសូត្រ បរាភវសូត្រ
អក្ខរាភិធានស័ព្ទ គម្ពីរវុត្តោទ័យ ។
ព្រះមហាវិមលធម្ម
ថោង ជាអ្នកប្រាជ្ញ ១ រូប ដែលយកព្រះទ័យទុកដាក់
ជាទីបំផុត ក្នុងការពង្រីកផ្សាយព្រះពុទ្ធសាសនានិងអក្សរសាស្ត្រខ្មែរ
ឲ្យបានចំ
រើនលូតលាស់តាមកាលសម័យ។ លោកបានបំពេញករណីយកិច្ចតាមនាទីរបស់
លោក ឥតធុញទ្រាន់
ដរាបមកដល់ព្រះជន្មាយុគំរប់ ៦៥ ក្នុងឆ្នាំថោះ ខែអាសាធ
៤រោច (១៨-៧-២៧)នៅវេលាយប់ លោកក៏ចាប់មានរោគាពាធជាទម្ងន់បណ្ដាល
ទៅជាទល់ចង្អោរអត់អាហារចំនួន១៥ ថ្ងៃ
ទើបលោកទទួលអនិច្ចធម្មទៅក្នុងរាត្រី
ម៉ោង ២ នឹង ១២ នាទី នៅថ្ងៃអង្គារ ៤ កើត
ខែស្រាពណ៍ ឆ្នាំ ថោះនព្វស័ក ព.ស.
២៤៧០ (២-៨-២៧) នៅកុដិរបស់លោកក្នុងឧណ្ណាលោមក្រុងភ្នំពេញ ។