Thursday, November 22, 2012

លោក នូ ហាច







                           (ដកស្រង់ចេញពីសមូហកម្មអក្សរសិល្ប៍នូហាច)

 

លោក​ នូ ហាច កើតនៅថ្ងៃទី  ២៦ ខែមិថុនា ឆ្នាំ១៩១៦  នៅឃុំកំ

ពង់ព្រះ  ស្រុកសង្កែ  ខេត្តបាត់ដំបង​  (១៩១៦ -១៩៧៥)  ។   ឳពុកនាម

ឃួន នៅ និងម្តាយនាម  ឱ មួច ជាកសិករ ។  លោកជាកូនច្បងនិងមាន

ប្អូនៗច្រើននាក់  មានប្អូនស្រី៣នាក់ផងដែរ។

 

លោក  នូ ហាច បានរៀបការជាមួយអ្នកស្រី  តាន់ រ៉េម  និងមាន

បុត្រចំនួន ៨ នាក់។  សព្វថ្ងៃកូនៗ របស់​លោកមួយ​ចំនួនរស់នៅអាមរិក

និងអូស្រ្តាលី។ ខ្មែរក្រហមបានសំលាប់លោកប្រហែល​នៅ​ឆ្នាំ​ ១៩៧៥។

 

កាលពីកុមារភាព  លោកសិក្សានៅសាលាបឋមសិក្សាវត្ត  កំពង់

ព្រះ ដែលមានគ្រូជាព្រះសង្ឃនៅ​សាលានោះ។ លោកចេះអានសាស្រ្តា

ស្លឹករឹត   យ៉ាងស្ទាត់ជំនាញ។   ឆ្នាំ១៩៣២  លោកបានប្រលង​ជាប់ចូល​

រៀន​នៅ​សាលា​វិទ្យាល័យព្រះស៊ីសុវត្ថិ  រាជធានីភ្នំពេញរហូត​បាន​ទទួល

​សញ្ញាបត្រ័​កំរិត​មធ្យមសិក្សា​​។

 

បន្ទាប់ពីទទួលបានសញ្ញាបត្រ័នៅវិទ្យាល័យព្រះស៊ីសុវត្តិ លោក

នូ​​ ហាច បានចេញទៅបំពេញ​ការងារ​​នៅខេត្តសៀមរាបជាចៅក្រម។

       - ឆ្នាំ   ១៩៤៧   លោកបានបានធ្វើការជាអ្នកបោះពុម្ពផ្សាយអោយ

កាសែតកម្ពុជាក្នុងក្រសួងពត៌មាន។

       - ឆ្នាំ   ១៩៤៨  លោកបានក្លាយជាលេខាផ្ទាល់របស់នាយករដ្ឋមន្រ្តី

(យុត្តិវង្ស) ។    បន្ទាប់មកលោកបាន​វិលមកធ្វើការអោយក្រសួងពត៌មាន

វិញ មានឋានៈជាប្រធាននាយកដ្ឋាន។

       -  ឆ្នាំ    ១៩៥២    លោកបានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេស

ជាប្រធានផ្នែកកិច្ចការនយោបាយ​ការ​បរទេស​ (Director  en  Direction

des Affaires Politiques)។

ក្នុងការងារថ្មីនេះ  ​​ ​ ក៏ត្រូវបានតែងតាំងអោយទៅបំពេញបេសក

កម្មផ្សេងៗនៅបរទេសដូចជា   ប្រទេស​សៀម  និងយូហ្គោស្លាវីជាដើម។   ក្រោយមកដោយសារលោកមានស្នាដៃក្នុងការងាររាជរដ្ឋា​​ភិបាល​ ប្រចាំ​

នៅប្រទេសឥណ្ឌូនេស៊ី  ប្រទេសវៀតណាម   និងជាអ្នកតំណាងពិសេស  ប្រចាំអង្គការសហប្រជាជាតិផងដែរ។

        - ឆ្នាំ  ​ ១៩៥២  នាយករដ្ឋមន្រ្តីសម្តេចព្រះ   នរោត្តម  សីហនុ  បាន

តែងតាំងលោក  នូ ហាច   ជារដ្ឋលេខាធិការក្រសួងសាធារណការ   និង

គមនាគមន៍ ដោយព្រះរាជក្រិត្យលេខ២៥២។

        - ១៧  មករា ឆ្នាំ  ១៩៥៨   លោកបានចូលជាសមាជិកនៃសមាគម

អ្នកនិពន្ធខ្មែរ   (ទស្សនាវដ្តីអ្នកនិពន្ធខ្មែរឆ្នាំទី   លេខ    ខែកុម្ភៈ  ឆ្នាំ

១៩៩៦   ទំព័រ  ១៣)   (សមាគមអ្នកនិពន្ធខ្មែរកើតឡើងនៅឆ្នាំ   ១៩៥៤

 ដោយលោក រឹម គីន)។

 

លោក    នូ  ហាច   ត្រូវបានគេទទួលស្គាល់ជាពិសេសក្នុងស្នាដៃ

រឿងមនោសញ្ចេតនាដែលមានចំណងជើងថា  ​ផ្កា​ស្រពោន។   តែជារួម លោកមានស្នាដៃផ្សេងៗ  ទៀតដូចជារឿងខ្លី កំណាព្យ   (លោកសរសេរ

កំណាព្យ​ជាកាព្យ​បែបបារាំង) ។ល។   ហើយយលោកជាអ្នកនិពន្ធដែល សរសេរឲ្យទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ ទស្សនាវដ្តីនារី  ទស្សនាវដ្តីរួមមិត្ត។


ចំណងជើងអត្ថបទនានាដែលប្រមូលបានមាន៖

       រឿងផ្កាស្រពោន ឆ្នាំ១៩៤៩

       រឿងមាលាដួងចិត្ត ឆ្នាំ១៩៧២

      រឿងត្រួយជីវិត ឆ្នាំ១៩៧៣

       មធុរសជាតិ សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារីលេខ

១0 ទំព័រ៣៥៣ ដល់ ៣៥៦ខែ តុលា ឆ្នាំ១៩៥១

       រឿងខ្លី ​​  កូនក្រក  ផ្សាយដោយទស្សនាវដ្តីរួមមិត្តលេខ  

          ថ្ងៃទី១៥ ឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥ និង១៦។

       ដំណើរចេញទៅប្រទេសបារាំង  កាព្យបែបបារាំង  ផ្សាយ

ដោយទស្សនាវដ្តីនារី លេខ១៥ឆ្នាំ ១៩៥២។

      ខ្ទីងកាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារីលេខ១១

          ខែវិច្ឆិកា  ឆ្នាំ ១៩៥១ ទំព័រ ៣៩៦។

       នារីជាទីស្នេហា ឆ្នាំ១៩៥៣

       លាវ័ណ្យ និង រវិន្ទ ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ ១៩៥៥

បោះពុម្ពភាគ២

១0 ​    រឿងខ្លី  ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប   ដកស្រង់ពី

ទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍លេខ  ១0  ថ្ងៃ ទី ១៩  ខែកុម្ភៈ  ឆ្នាំ

១៩៥២ ទំព័រ២៩ ដល់ ៣១។

១១    ថូបែក កាព្យបែបបារាំង លោកនូ ហាចដកស្រង់ពីទស្សនា

វដ្តីនារីលេខ១៣ ខែមករា ឆ្នាំ ១៩៥២ ទំព័រ១១។




No comments:

Post a Comment