Thursday, November 22, 2012

លោក នូ កន



     
​​​​


លោក នូ កន ១៨៤៧-១៩៤៧
កើតនៅឆ្នាំ ១៨៤៧ នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខែត្រតាកែវ។
មាតានាម នូ បិតានាម អ៊ុក ជាកសិករ។ឆ្នាំ១៩៤៥ បានជាប់ឆ្នោតជាតំណាងរាស្ត្រ
មណ្ឌលកោះសូទិន។
មរណភាពនៅឆ្នាំ ១៩៤៧ នៅលំនៅដ្ឋានខែត្រកំពង់ចាម ដោយរោគចាស់ជរា។

ស្នាដៃរបស់លោករួមមាន៖
រឿងសាមកុក (បកប្រែ)
រឿង ពិម្ពានិព្វាន (ពាក្យកាព្យ)
រឿង ទាវឯក (ពាក្យកាព្យ)
រឿង តុងឈិន (ប្រលោមលោកពាក្យរាយ)
រឿង សមុទ្ទជេដ្ឋា
រឿង មហាសុបស្សីតាបស។



លោក ញ៉ុក ថែម

       

លោក ញ៉ុក ថែម  កើតនៅថ្ងៃទី  ២២  មិថុនា ឆ្នាំ ១៩០៣ នៅឃុំ
ស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។
បិតាឈ្មោះ ញុំ  និងមាតាឈ្មោះ ហៀក ជាកសិករនៅភូមិអូតាគី
ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។
ពីកុមារភាពក្នុងឆ្នាំ ១៩១៣ លោកបានទៅរៀននៅវត្តពោធិ៍វាល
ស្រុកសង្កែ   ខេត្តបាត់ដំបង។   លោកបានសិក្សាអក្សរជាតិក្នុងសំណាក់
លោកគ្រូអាចារ្យសន  ហើយបានសិក្សាធម៌វិន័យ ក្នុងសំណាក់លោកគ្រូ
សូត្រ អ៊ីវ ទូច ។
ឆ្នាំ១៩១៨លោកបានបួសជាសាមណេរ និងបានសិក្សាធម៌វិន័យ
និងភាសាបាលីក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗទៀត  ក្នុងខេត្តបាត់
ដំបង។ឆ្នាំ១៩១៩​​ លោកបានទៅបន្តវិជ្ជា​នៅបាងកកប្រទេសថៃ។ លោក
បានជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ត្រី   នៅកំឡុងឆ្នាំ   ១៩២១  និងជាប់
សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុងឆ្នាំ  ១៩២៣។  នៅឆ្នាំ ១៩២៤  លោក
បានបំពេញឧបសម្បទាជាភិក្ខុ  ហើយក្នុងឆ្នាំដដែលនេះលោកបានជាប់ សញ្ញាប័ត្របរិយត្តិភាសាបាលី ទីមហា ៣ ប្រយោគ។   ពីរឆ្នាំក្រោយមក
គឺឆ្នាំ១៩២៦ លោកបានជាប់ទីមហា ៤ប្រយោគ ហើយ ២ ឆ្នាំតមកទៀត
(១៩២៨)ជាប់ទីមហា ៥ប្រយោគ និងជាទីបញ្ចប់លោកបានជាប់ទីមហា
៦ ប្រយោគនៅក្នុងឆ្នាំ   ១៩២៩។  លោកបានលាចាកសិក្ខាបទមកជាគ្រ
ហស្ថវិញនៅឆ្នាំ ១៩៣៦។
ពេលលោកទៅសិក្សានៅប្រទេសថៃ    លោកក៏បានធ្វើការនៅទី
នោះដែរ។   ជាគ្រូបង្រៀនភាសាបាលីនៅទីក្រុងបាងកក ពីឆ្នាំ   ១៩២៧
ដល់ឆ្នាំ ១៩៣០ ទើបត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញដោយចូលធ្វើជា សមាជិកគណៈកម្មការប្រែព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។  នៅ
ឆ្នាំ   ១៩៣៨   លោកធ្វើការនៅក្នុងព្រះរាជបណ្ណាល័យកម្ពុជា  មានមុខ
ងារជាអ្នកចាត់ចែងបោះពុម្ពផ្សាយនូវសៀវភៅផ្សេងៗ    និងទស្សនាវដ្ដី
កម្ពុជសុរិយា។   នៅឆ្នាំបន្ទាប់មក​  (១៩៣៩)   លោកបានធ្វើជាតំណាង
សម្ដេចព្រះ នរោត្ដម សុធារស   និងជាអធិបតីពុទ្ធសាសនបណ្ឌិត្យក្រុង
ភ្នំពេញ   ជាមួយតំណាងផ្សេងៗ​ទៀត  បានទៅរៀបចំកម្មវិធីសិក្សា និង
ពិធីសម្ពោធពុទ្ធសាសនបណ្ឌិត្យនៅក្រុងហ្លួងព្រះបាង និងក្រុងវៀងច័ន្ទ
នាប្រទេសលាវ ។    ឆ្នាំ​   ១៩៤២    លោកបានទៅសម្ពោធមន្ទីរសាសន
បណ្ឌិត្យខេត្ត​ឃ្លាំង   ប្រទេសវៀតណាមភាគខាងត្បូង  និងឆ្នាំ  ១៩៤៣
លោកជាតំណាងរៀបចំកម្មវិធីសិក្សា  សម្រាប់ពុទ្ធសាសនបណ្ឌិត្យ នៅ
ប៉ាក់សេប្រទេសលាវ។
លោក  ញ៉ុក ថែម បានធ្វើជាសាស្ត្រាចារ្យខ្មែរនៅថ្នាក់ទី៥ នៃសា
លាគរុវិជ្ជានៅឆ្នាំ១៩៤៥។ នៅឆ្នាំ ១៩៤៦ លោកធ្វើការនៅវិទ្យាស្ថានពុទ្ធ
សាសនបណ្ឌិត្យ និងជាសាស្ត្រាចារ្យនៅវិទ្យាល័យ​ស៊ីសុវត្ថិទៀតផង។ តែ
ក្នុងឆ្នាំ  ១៩៥០  លោកលាឈប់ពីសាសនបណ្ឌិត្យ   ចូលមកបម្រើ តែក្រ
សួង​សិក្សាធិការជាតិ ក្រោយពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិ មក
ជាសម្បត្តិជាតិ ហើយលោក​ធ្វើជាសាស្ត្រាចារ្យជាប់សន្យារហូតមក។ ប្រាំ
មួយឆ្នាំក្រោយមកនៅឆ្នាំ   ១៩៥៦  លោកសុំផ្លាស់ទៅធ្វើជាសាស្ត្រាចារ្យ
នៅវិទ្យាល័យមុនីវង្ស  នាក្រុងបាត់ដំបង ។  ឆ្នាំ  ១៩៥៨ លោកបានផ្លាស់
​ទៅធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ  នាក្រុងភ្នំពេញវិញ   ក្នុងឋានៈ
ជាសាស្ត្រាចារ្យផង  និងអ្នក​ស្រាវជ្រាវឯកសារអក្សរសាស្ត្រខ្មែរ  នៅវិទ្យា
ស្ថាននោះផង។ លោកជាសាស្ត្រាចារ្យខ្មែរនៅសាលា​ភូមិន្ទរដ្ឋបាល។
កាលលោកទៅសិក្សា  និងធ្វើការនៅប្រទេសថៃ  លោកបាននិពន្ធ
សៀវភៅ ជាភាសាថៃឬបាលីថៃ។ស្នាដៃទាំងនោះមានជាអាទិ៖ នមោកថា
នានាជាតក វណ្ណនា ធម្មនិទ្ទេសភាគ១ ទេវតាភាសិត និងពុទ្ធភាសិត។



ក្រៅពីនេះ លោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖

- ពុទ្ធប្បវត្តិសង្ខេប
- អនុពុទ្ធប្បវត្តិ ភាគ ១-២
- ប្រជុំភាសិត ភាគ ១-២
- មហាវេស្សន្ដរជាតក
- ប្រជុំពុទ្ធភាសិត
- ជាតិសាសនាព្រះមហាក្សត្រ
- រឿងបិសាចស្នេហា (ប្រលោមលោកបោះពុម្ពឆ្នាំ ១៩៤២)
- រឿងកុលាបប៉ៃលិន (ប្រលោមលោកបោះពុម្ពក្នុង

   ឆ្នាំ១៩៣៦ ឬ១៩៤៣)
- ឯកសហរាត្រី (ភាគខ្លះ ប្រែ)
- ចូឡវេទល្លសូត្រ (ប្រែ)
- វិធីប្រតិបត្តិធម៌
- ពន្លឺអាស៊ីទ្វីប (ប្រែ)
- បញ្ញាសជាតកសង្ខេប ភាគ ១-២។ 


រៀបចំអត្ថបទថ្ងៃ ២២ វិច្ឆិកា ២០១២

ភិរម្យភាសា អ៊ូរ ហៅ ង៉ុយ


​(ដកស្រង់​ចេញពី​សៀវភៅ អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី ២០)



កើត​នៅ​ឆ្នាំ  ១៨៦៥  ឃុំ​កំបូល  ស្រុក​ភ្នំពេញ  សព្វថ្ងៃ​ហៅថា​ស្រុក

អង្គស្នួល  ក្នុង​ខេត្តកណ្តាល  មាន​នាម​ដើម អ៊ុក អ៊ូ ​ មាតាបិតា​របស់លោក

​ហៅ​ថា ​ ង៉ុយៗ  ជាប់​នាម​នេះ​រហូតមក។    លោក​បានទទួល​អនិច្ចកម្ម​នៅ

ក្នុង​ឆ្នាំ ១៩៣៩ ក្នុងជន្មាយុ​ ៧១ឆ្នាំ។

បិតា​លោក​នាម  អ៊ុក ធ្វើ​មេឃុំ នៅ​ឃុំ​កំបូល មាន​គោ​រម្យ​ងារ​ថា ចៅ

ពញា​ធម្ម​ធា​រា  ឯ​មាតា​លោក​ជា​កូនរបស់​ពញា​  ម៉ុក   មេឃុំ​ស្ពានថ្ម  ស្រុក

ខេត្ត​ជាមួយគ្នា    ដែល​មាតាបិតា​ត្រូវ​បងប្អូនជីទួតមួយ​គ្នា។​   កាលពី​កុមារ

ក្រម​ង៉ុ​យ​    បាន​ទៅ​សំណាក់​រៀនជាមួយ​ចៅអធិការ​វត្ត​អង្គ​  បឹង​ចក  ក្នុង

ស្រុកកំណើត​របស់លោក​ផ្ទាល់ ។  ​​  គាត់​ជា​ក្មេង​ឧស្សា​ហ៍រៀនសូត្រ   បាន​

បួស​ជា​សាមណេរ  ចេះ​ធ​ម៌អារ្យ  ជ្រៅជ្រះ  ហើយ​កាល​ពេញវ័យ ២១ ឆ្នាំ

​​ ក៏​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ដែល​បាន​ស្វះស្វែង  រៀន​ប្រែ​ព្រះ​ត្រ័យ​បិដក​

ដំបូង  ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ ទិ​ត្យ​ គង់​នៅវត្ត​ បឹង​ចក ភូមិ​បែក​ស្គរ

 ឃុំ​បែក​ចាន  ស្រុក​ភ្នំពេញ  ខេត្តកណ្តាល។   បន្ទាប់ពី​ប្រែ​ព្រះ​ត្រ័យបិដក

ភិក្ខុ   ង៉ុ​យ   ស្វែង​រៀន​វិបស្ស​នា​កម្មដ្ឋាន   ក្នុង​សំណាក់​គ្រូអាចារ្យ​ជាច្រើន

កន្លែង​ទៀត។

ក្រោយពី​បាន​ចាកសិក្ខាបទ​មកជា​គ្រ​ហស្ត លោក​បាន​រៀប​អា​ពា​ហ៍

ពិពាហ៍  នៅ​ឃុំ​បែក​ចាន  ស្រុក​ភ្នំពេញ  ហើយ​ប្រកបរបរជា​អ្នកស្រែ​ជាធម្ម

តា​ក្នុងស្រុក​នោះ។ លោក​មានកូន ៦នាក់​ ដែលមាន​អាចារ្យ ចុង ជា​កវី​មាន

ឈ្មោះ​ល្បីខាង​សំនួនវោហារ   បានទទួល​អ​និកម្ម​ក្នុង​គុក​នយោបាយ​នៅ​ឆ្នាំ

១៩៥៥ ​ ពេលបោះឆ្នោត​គណៈបក្ស​ប្រជា​ធិ​តេ​យ្យ  ប្រកួតប្រជែង និង​បក្ស​

សង្គមរាស្ត្រនិយម។

ក្នុងការ​រស់នៅ​ជា​កសិករ    តា​ង៉ុ​យ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោ

ហារ  និង​ល្បិច​លើក​កំណាព្យភ្លាមៗ   ច្រៀងឡើង និង​ដេញសាដៀវ​យ៉ាង

​ពិ​រោះ   ព្រមទាំង​ចំណេះ​ខាង​ធ​ម៌អារ្យ​យ៉ាង​ខ្ពង់ខ្ពស់   ដែល​ធ្វើ​ឧ្យ​កសិករ​ឯ

ទៀត​រាប់អានស្រឡាញ់​ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក ហើយ​អ្នកស្រុក

​ហៅ​លោ​កថាភិរម្យ ង៉ុ​យ។ បន្ទាប់មក​រដ្ឋអំណាច បាន​តាំង​លោក​ជា (ក្រម )

គឺជា​ភារៈ​ជន ដែល​ធ្វើ​ទំនាក់ទំនង​ទាក់ទង​រវាង​រដ្ឋបាលនិង​ប្រជាជន​ក្នុង​ឃុំ។

ពេល​រដូវរំហើយ ក្រោយពី​កិច្ចការ​ច្រូតកាត់​  ក្រម​ង៉ុ​យ តែងតែ​ទេ​ស

នា​ប្រៀនប្រដៅ​   ច្រៀង​កំណាព្យ​បន្ទ​រដោយ​សំនៀង​សាដៀវ​ដ៏​ក្រលួច  ស្រ

ណោះ​អាណិត​ខ្មែរ​គ្នាឯង  ពី​ភាពខ្សត់ខ្សោយ ក្រីក្រ ល្ង​ង់​ខ្លៅ  ឈ្លោះ​គ្នាឯង​

បែកបាក់​សា​មគ្គី។ ល ។    ផ្ទុយ​នឹង​ទម្ងន់​ព​ន្ឋ​ដារ​នៃ​រដ្ឋអំណាច​បារាំង   ភាព

រហ័សរហួន​ឆ្លាត​ការកេងបន្លំ​នៃជន​បរទេស  មាន​ចិន  យួន  ជាដើម។  ភាព

ល្បីល្បាញ​ពី​កវី​សិល្បករ​នេះលេចឮ​ដល់ទី​ក្រុង ហើយ​សម្តេច​ចក្រី​បាន​ហៅ

​ឧ្យទៅ​ច្រៀង​ថ្វាយ​ព្រះករុណាព្រះ ស៊ី​សុ​វ​ត្តិ​ ពេញ​ព្រះទ័យ​បាន​ប្រទាន​រង្វាន់​

ជាប្រាក់កាស និង​គោ​រម្យ​ងារ​ជា ព្រះ​ភិរម្យ​ភាសា។

សំនួនវោហា​ល្បីល្បាញ​របស់  តា​ង៉ុ​យ​  បាន​ដឹង​ដល់​លោក​  សឺដេ​ស

សមាជិក​សាលា​បារាំង​ចុង​បូ​ពា៏​ប្រទេស​ ហើយនាំទៅ​ជួប​អ្នកស្រី​ ស៊ុ​សាន​កា​

ពេ​លេស នាយក​វិជ្ជាស្ថានពុ​ទ្ឋ​សាសន​បណ្ឌិត្យ​ ហើយបាន​រៀបចំបោះ​ពុ​ម្ភ​កំ

ណាព្យ តា​ង៉ុ​យ  ជា​កូនសៀវភៅ​បួន។  អ្នក​ស្រី កា​ពេ​លេស​​ ​បាន​ឲ្យកម្រៃជា

ប្រាក់ ១ រៀល​ជំនាន់​នោះ។  នៅពេល​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ  ក្រម  ង៉ុ​យ​

ទទួលអនិច្ចកម្ម​ទៅ  គាត់​បាន​បន្សល់​ស្នាដៃ​ចុងក្រោយជា​បណ្តាំ​ ក្រម  ង៉ុ​យ

បង្ហាញ​ពី​ភាពល្ងង់ខ្លៅ  និង​ការ​ខ្ចិ​ល  ច្រអូស​នៃ​ជនជាតិ​យើង  នៅមុខ​ភាព

រហ័សរហួន​ឆ្លាត​កេង​ប្រ​វ័​ញ​នៃ​ជនបរទេស​មាន ចិន យួន​ជាដើម។

ស្នាដៃ​របស់​ក្រម​ង៉ុយ ដែល​គេ​រកឃើញ​រហូតមកដល់​សព្វថ្ងៃនេះ រួមមាន:

- ច្បាប់ល្បើកថ្មី (បទកាកគតិ ១៩២២)
- ច្បាប់កេរ្តិ៍កាលថ្មី (បទព្រហ្មគីតិ ១៩២២)
- សេចក្ដីរំឭកដាស់តឿន (បទពាក្យ ៧, ១៩៣១)
- ពាក្យកាព្យប្រដៅជនប្រុសស្រី (បទពាក្យ ៧ អាចក្នុងឆ្នាំ ១៩៣៥
ព្រោះជាស្នាដៃទី៥)

- បណ្ដាំក្រមង៉ុយ (បទព្រហ្មគីតិ រវាងឆ្នាំ ១៩៣៥)

​​​​                                                         ធ្វើអត្ថបទ, ១៤ តុលា ២០១២