Saturday, December 14, 2013

ឥស្សរិយយស


បណ្ឌិតអក្សរសាស្ដ្រ អភិធជ មហារដ្ឋ គរុ (ប.អ.រ)

លោកអ្នកធ្លាប់ឃើញពាក្យនេះដែរទេ? ជឿថា មានតិចគ្នាណាស់
ដែលធ្លាប់បានឃើញ ហើយក៏តិចគ្នាណាស់ដែរ ដែលបានឃើញ
ហើយ ហើយមិនបានយល់ និងជ្រាបអំពីពាក្យនេះ។

នេះគឺគោរម្យងារឥស្សរិយយសខ្ពស់បំផុត (លើថ្នាក់អគ្គមហាបណ្ឌិត)
ជាសមណស័ក្ដិដែលរដ្ឋាភិបាលភូមា ថ្វាយប្រគេនចំពោះព្រះមហា
ថេរជាអ្នកប្រាជ្ញ។ ព្រះមហាថេរដែលជាកំពូលអ្នកប្រាជ្ញរកាលពី ៥៧
ឆ្នាំមុន ដែលទទួលបានឥស្សរិយយសនេះ មិនមែនជាជនជាតិភូមាទេ
គឺ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) នៃព្រះ
រាជាណាចក្រកម្ពុជាយើង។

បណ្ឌិតអក្សរសាស្ដ្រ អភិធជ មហារដ្ឋ គរុ, អានថា«អៈភិធៈជៈ មៈហារ័ត-
ឋៈគុរុ» បា. សំ. ស.; បា. ( ន. ) (អភិទ្ធជ + មហា + រដ្ឋ + គរុ; អភិធ្វជ +
មហា+ រាឞ្រ្ត + គុរុ) គ្រូ​នៃ​មហា​រដ្ឋ​ដូច​ជា​ទង់​ដ៏​ខ្ពស់ (វិគីនានុក្រម)»។


ដោយ រ័ត្នន៍ សេនា (ភូមិកាព្យ)

Tuesday, January 15, 2013

ព្រះបាទ នរោត្ដម




- នរោត្ដម (នរោតម) ភាសាសំស្រ្កឹត មានន័យថា កំពូលបុរស។
- ប្រសូតិៈ ខែ កុម្ភៈ ឆ្នាំ ១៨៣៤
- បិតាៈ ព្រះបាទ អង្គឌួង
- បុត្រា និងបុត្រីៈ ៦២ អង្គ
 -ជាព្រះរៀមរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថា និងព្រះបាទ ស៊ីសុវត្ថិ
- ជាក្សត្រដែលការពារបានការដណ្ដើមគ្នាយកទឹកដីខ្មែរ ពីពួកសៀម និងយួន
  ដោយអញ្ជើញបារាំងមកធ្វើអាណាព្យាបាលនៅឆ្នាំ ១៨៦៣។ ព្រោះថាពេល
​​  ដែលព្រះអង្គប្រសូតិ ប្រទេសខ្មែរស្ថិតនៅក្រោមការត្រួតត្រារបស់សៀម និង
  យួន។
- ព្រះបិតាបានបញ្ជូនព្រះអង្គទៅសិក្សានៅបាងកក ផ្នែកព្រះពុទ្ធសានា និងភា
  សាបាលីបុរាណ។
- ទ្រង់សោយព្រះទិវង្គតៈ ២៤ មេសា ១៩០៤ (ព្រះជន្ម ៧០ ព្រះវស្សា)
- ទ្រង់សោយរាជ្យសម្បត្តិៈ ពីឆ្នាំ ១៨៦០ ដល់ឆ្នាំ ១៩០៤ ( ៤៤ ឆ្នាំ)
- ព្រះបរមមរណនាមៈ ព្រះសុវណ្ណកោដ្ឋ
- តម្កល់ព្រះបរមសព ២ ឆ្នាំ ទើបរៀបចំថ្វាយព្រះភ្លើង ក្នុងក្រុងភ្នំពេញចតុមុខ។